
- 2018-05-18 03:32:49
- ព័ត៌មាន
ចង់ដឹងទេរង្វង់មូលទុរេនក្រុងកំពត មានផ្លែឈើអ្វីខ្លះ?
- 2018-05-18 03:32:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងទេរង្វង់មូលទុរេនក្រុងកំពត មានផ្លែឈើអ្វីខ្លះ?
ចន្លោះមិនឃើញ
ធ្វើដំណើរទៅដល់ទឹកដីក្រុងកំពត អ្នកដំណើរទាំងឡាយតែងចោលភ្នែកមើលទុរេនដ៏ធំ តំណាងឲ្យទឹកដីទេសចរណ៍បែបធម្មជាតិមួយនេះតែម្ដង។ ក្រៅពីមានទុរេនដ៏ធំ នៅមានផ្លែឈើល្បីៗប្រចាំខេត្តជាច្រើនទៀតត្រូវបានតាំងបង្ហាញជូនភ្ញៀវទេសចរណ៍។ ក្នុងនោះមានដូចជា៖ ដូង ម្នាស់ សាវម៉ាវ មង្ឃុត ស្លា ជាដើម។
កំពតគ្របដណ្ដប់ដោយតំបន់ទេសចរណ៍ធម្មជាតិរាប់មិនអស់ និងជាទឹកដីដ៏មានជីជាតិអាចឲ្យប្រជាជនធ្វើស្រែចម្ការ ដាំដំណាំហូបផ្លែជាច្រើនប្រភេទ ហើយថែមទាំងល្បីទូទាំងប្រទេស ក៏ដូចជានៅលើពិភពលោក។
ម្រេចក្រុងកំពត ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មនុស្សជាច្រើនជុំវិញប្រទេស និងពិភពលោក។ បច្ចុប្បន្ននេះ ម្រេចខ្មៅ ក្រុងកំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចម្ការម្រេចនៅក្រុងកំពត ផ្ដល់ទិន្នផលរហូតដល់បានច្រើនតោនក្នុងមួយហិកតា។
ចំណែកឯទុរេនក្រុងកំពតត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ទុរេនគឺជាផ្លែឈើហូបផ្លែដែលមានរសជាតិឆ្ងាញ់ពិសា តម្លៃថ្លៃជាងផ្លែផ្សេងៗទៀតនៅក្នុងក្រុងកំពត ហើយវាមានច្រើនជាងគេគឺនៅតំបន់ទឹកឈូ។
ក្រៅពីអំណោយផលទៅលើការដាំដុះ ប្រជាជនខេត្តជាប់ឆ្នេរសមុទ្រនេះ អាចប្រកបរបរនេសាទ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅយ៉ាងល្អប្រសើរ។ មួយចំនួនទៀតអាចបង្កើតជារបរលក់ដូរនៅតំបន់ទេសចរណ៍ ដូចជាភេសជ្ជៈ អាហារ វត្ថុអនុស្សាវរីយ និងកន្លែងស្នាក់លម្ហែកាយជាដើម៕