
- 2025-05-16 06:47:45
- ព័ត៌មាន
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងរក្សាទុកនៅដដែល សម្រាប់ការចុះចតបន្ទាន់ ក្នុងគ្រាអាសន្ន
- 2025-05-16 06:47:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងរក្សាទុកនៅដដែល សម្រាប់ការចុះចតបន្ទាន់ ក្នុងគ្រាអាសន្ន
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងឱ្យទៅក្រុមហ៊ុនឯកជនណាមួយឡើយ។
សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា ព្រលានយន្តហោះពោធិ៍ចិនតុងនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ទោះបីជាពេលខាងមុខ ការហោះហើរនឹងត្រូវបានផ្ទេរទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តកណ្តាលក៏ដោយ ព្រលានចាស់នេះនៅតែរក្សាទុកនៅដដែល។
បើតាមការបញ្ជាក់ ទ្រព្យសម្បត្តិនៅព្រលានយន្តហោះពោធិ៍ចិនតុងត្រូវបានការពារយ៉ាងម៉ត់ចត់ និងនឹងបន្តត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសំខាន់ៗ ជាពិសេសសម្រាប់ការចុះចតបន្ទាន់ (Emergency Landing) ដោយផ្តោតលើឧទ្ធម្ភាគចក្រ។
ការបដិសេធនេះបានបំបាត់នូវពាក្យចចាមអារ៉ាមអំពីការលក់ព្រលានយន្តហោះនេះ និងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាទ្រព្យសម្បត្តិសាធារណៈសម្រាប់ផលប្រយោជន៍ជាតិ៕