• 2024-11-12 03:57:13
  • ព័ត៌មាន

អត្ថប្រយោជន៍​មហាសាល​នៃ​អាហារ​​សម្ងួត ដែល​មនុស្ស​ភាគ​ច្រើន​មើល​រំលង

  • 2024-11-12 03:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​អំពី​របប​អាហារ​របស់​មនុស្ស​ដែល​អាច​ទទួល​បាន មាន​ទាំង​ប្រភេទ​ស្រស់ និង​សម្ងួត។ និយាយ​អំពី​ផ្លែ​ឈើ គឺ​ប្រភេទ​ស្រស់​ជា​អ្វី​ដែល​គ្រប់​គ្នា​ឲ្យ​តម្លៃ យល់​ថា​វា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ មិន​ខុស​នោះ​ទេ តែ​ជាមួយ​គ្នា ប្រភេទ​ក្រៀម ឬ​សម្ងួត ក៏​មាន​ប្រយោជន៍​មហាសាល​ដែរ។

ប្រភេទ​ផ្លែ​ឈើ​សម្ងួត ឬ​ក្រៀម​មាន​ច្រើន តែ​ឥឡូវ​នេះ និយាយ​តែ​ចំពោះ​ផ្លែស្វាយ​សម្ងួត ម្នាស់​សម្ងួត និង​ចេក​សម្ងួត។ តាម​គេហទំព័រ​សុខភាព dryingallfoods បាន​ដាក់​អាហារ​សម្រន់​ប្រភេទ​ស្វាយ​សម្ងួត ជា​១ក្នុង​ចំណោម​អាហារ​សម្រន់​មាន​ប្រយោជន៍​ទាំង ៧។ គេហទំព័រ​នេះ បាន​បរិយាយ​ថាស្វាយ​សម្ងួត៖ អត្ថប្រយោជន៍​របស់​វា គឺ​ទាក់ទងទៅនឹងវីតាមីន A។

ជាការពិត ផ្លែស្វាយស្ងួតសម្បូរទៅដោយវីតាមីន A។ វីតាមីននេះមានសារៈសំខាន់សម្រាប់សុខភាពភ្នែក ស្បែកភ្លឺថ្លា និងប្រព័ន្ធការពាររាងកាយរឹងមាំ។ ដូច្នេះ ការទទួលទានផ្លែស្វាយស្ងួតអាចជួយឱ្យភ្នែកប្រសើរឡើង និងព្យាបាលស្ថានភាពភ្នែកដែលទាក់ទងនឹងភាពចាស់ ក៏ដូចជាជំងឺភ្នែកដូចជាជំងឺដក់ទឹកក្នុងភ្នែក និងជំងឺភ្នែកឡើងបាយ។

វីតាមីន A នៅក្នុងផ្លែស្វាយស្ងួតក៏ជួយព្យាបាលបញ្ហាស្បែកដូចជា មុន, ជំងឺស្បែករបកក្រហម, ជម្ងឺត្រអក និងរលាកស្បែក ជាដើម។ វា​ត្រូវ​បាន​គេ​ដឹង​ផង​ដែរ​ថា​អាច​ការពារ​ផល​ប៉ះពាល់​នៃ​ការ​ប៉ះ​នឹង​ព្រះអាទិត្យ និង​ភាព​ចាស់​នៃ​ស្បែក។ វាក៏ជួយលើកកម្ពស់ការព្យាបាលរបួសផងដែរ។

សម្រាប់​ម្នាស់​សម្ងួត ក៏​មានអត្ថប្រយោជន៍ច្រើន​ដែរ ហើយវាជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម ប៉ូតាស្យូម ម៉ង់ហ្គាណែស ជាតិសរសៃ ក៏ដូចជាវីតាមីន A, B និង C។ វាក៏មានប្រយោជន៍ច្រើនក្នុងការការពារជំងឺមហារីកព្រោះវាមានផ្ទុកហ្វ្លុយអូរីត។ ដោយសារតែមាតិកាម៉ង់ហ្គាណែសរបស់វា វាមានប្រយោជន៍សម្រាប់សុខភាពឆ្អឹង និងការបង្កើតឆ្អឹង សម្រាប់ព្យាបាលជំងឺផ្តាសាយ និងក្អក ព្រមទាំងព្យាបាលជំងឺសរសៃឈាមបេះដូង និងពង្រឹងប្រព័ន្ធការពាររាងកាយផងដែរ។

ដោយ​ឡែក​ចេក​ស្ងួត៖ វា​ជា​ប្រភេទ​អាហារ​សម្រន់​គ្មាន​ជាតិ​ផ្អែម ហើយ​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ទេ ថែម​ទាំង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទៀត​ផង។ វាសម្បូរទៅដោយជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីន B6 ក្នុងចំណោមសារធាតុចិញ្ចឹមផ្សេងៗទៀត។ មិន​ត្រឹម​ប៉ុណ្ណឹង វាអាចជួយអ្នកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក សម្រកទម្ងន់ ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ បន្ថយសម្ពាធឈាម ពង្រឹងមុខងារខួរក្បាលរបស់អ្នក និងអ្វីៗជាច្រើនទៀត។

អាហារ​សម្រន់​ប្រភេទស្ងួត ដូច​ជា​ផ្លែ​ឈើ​សម្ងួត មាន​ការ​ពេញ​និយម​ច្រើន​នៅ​បរទេស។ ដោយ​ឡែក​ក្នុង​ស្រុក ក៏​ផ្ដើម​មាន​តម្រូវ​ការ​ខ្ពស់​ផង​ដែរ ទន្ទឹម​នឹង​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត។ នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន ក្រុមហ៊ុន មិសុតា មាន​មូលដ្ឋាន​នៅ​ខេត្ត​បាត់​ដំបង កំពុង​ផ្គត់ផ្គង់​ប្រភេទ​អាហារ​សម្រន់​នេះ ទាំង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​ដូច​ជា ជប៉ុន ថៃ និង​បារាំង។

តាម​លោក អុល តុលា COO របស់ មិសុតា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន មិសុតា មាន​ផ្គត់ផ្គង់​អាហារសម្រន់​ប្រភេទ​ផ្លែ​ឈើ​សម្ងួត​ ៣ ប្រភេទធំៗ គឺ "Oja" "មិសុតា" និង “Green charm”។ ផលិតផល​អំបូរ​ "Oja" គឺ​ជា​ផលិតផល​កែច្នៃ​ពី​ផលិតផល​ធម្មជាតិ​១០០% មិន​មាន​ថែម​ជាតិស្ករ រសជាតិ និង​ពណ៌ ក្នុង​នោះ​មាន ផលិតផល​ស្វាយធម្មជាតិ​សម្ងួត ម្នាស់​ធម្មជាតិ​សម្ងួត ចេកធម្មជាតិ​សម្ងួត​ជា​ដើម។

ដោយ​ឡែក​អំបូរ "មិសុតា" មាន​ជាផលិតផល​ផែ្ល​ឈើ​សម្ងួតបែបតំណាប់​ ជាអាទិ៍ តំណាប់ស្វាយ​ តំណាប់​ម្នាស់ និង​តំណាប់ក្រូច​ពោធិ៍សាត់​។ ក្រៅ​ពី​នេះ ក៏​មាន​ជម្រើស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​រសជាតិ​ហឹរនិងប្រភេទបន្ទះផ្លែឈើស្រោបដោយសូកូឡាដ៏ឆ្ងាញ់ពិសារ​ទៀត​ផង។

សម្រាប់អំបូរ Green charm ផលិតផលផ្លែឈើស្ងួតបែបអាហារសម្រន់លាយចម្រុះ មានជីវជាតិនិងតំលៃសមរម្យ។ ផលិតផលនេះរចនាសម្រាប់ទីផ្សារទូលាយទូទាំងប្រទេស ជាពិសេសជំនួសឲ្យនំចំណីនាំចូលខ្លះដែលមិនសូវមានជីវជាតិទ្រទ្រង់ថាមពលរាងកាយប្រចាំថ្ងៃ។

គ្រប់ផលិតផល​សម្ងួត​របស់ មិសុតា ផលិតឡើង​ពី​វត្ថុធាតុដើម​ធម្មជាតិ​ស្រស់ ១០០% ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ក៏​ដូច​ជា​វីតាមីន​ជួយ​លើក​កម្ពស់​សុខភាព​រាងកាយ។ លោក តុលា បញ្ជាក់​ថា មិសុតា ផ្តោតលើគុណភាព និងសុខភាពរបស់អតិថិជនជាចំបង ដើម្បី​ចូល​រួម​លើក​កម្ពស់​សុខភាព​សាធារណៈ​ទាំង​ក្នុង និង​ក្រៅ​ស្រុក នោះ​ជា​មូលហេតុ មិសុតា ដែល​បង្កើត​ឡើង​កូន​ខ្មែរ អាចឈរ​ជើង​រឹង​មាំក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ មាន ជប៉ុន ថៃ និង​បារាំង។

លោក​គូស​បញ្ជាក់​ថា ទៅ​មុខ ផលិតផល​ផ្លែ​ឈើ​សម្ងួត​មិសុតា អាច​នឹង​ឈាន​ទៅ​អាមេរិក អូស្រ្តាលី ចិន និងអឺរ៉ុបខ្លះ​ផងដែរ ព្រោះ​បច្ចុប្បន្ន​ភាគី​ទាំង​អស់​កំពុង​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់
អត្ថបទថ្មី