• 2021-08-12 03:21:01
  • ព័ត៌មាន

ជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ព្រះមហាវីរក្សត្រខ្មែរដ៏អស្ចារ្យ ពូកែខាងសឹកសង្រ្គាមក្នុងសម័យអង្គរ

  • 2021-08-12 03:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គ ជាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គ ដែលងើបក្រោកឈរប្រឆាំងនឹងការការត្រួតត្រា របស់រាជវង្ស ចាម ដែលមកពីភាគខាងកើតកម្ពុជា គឺ អាណាចក្រចម្ប៉ា។ ព្រះអង្គជាក្សតត្រ សឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្រារបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៣ត្រង់ ប្រាសាទបាយ័ន ហើយព្រះអង្គក៏បាននាំយក ពុទ្ធសាសនា មហាយាន មកគោរពបូជាផងដែរ ។

ព្រះបាទជ័យវរ្ម័នទី៧ជាព្រះមហាក្សត្រមួយព្រះអង្គ ដែលពោរពេញទៅដោយព្រហ្មវិហាធម៌ មនសិកា និងសេចក្តីអាណិតអាសូរចំពោះប្រជារាស្រ្ត ព្រះអង្គមានព្រះទ័យប្រាថ្នានូវសេចក្តិសុខ សេចក្តីចម្រើនចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។  ក្នុងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏ជាព្រះរាជាដែលគោរពស្រឡាញ់​​​ទៅលើព្រះពុទ្ធសាសនាផងដែរ។ ក្នុងរជ្ជកាលរបស់ព្រះអង្គ គឺព្រះអង្គបានកសាងប្រាសាទជាច្រើន ជាពិសេសគឺប្រាសាទបាយ័នដែលជាប្រាសាទសាសនាដ៏ធំមួយសម្រាប់ តំណាងឲ្យ​ព្រះពុទ្ធសាសនាផង និងព្រហ្មញ្ញសាសានាផង។

យោងតាមឯកសារសិក្សាស្រាវជ្រាវរបស់លោកស៊ក្ស សីដេស ដែលជាចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហាណូយបានបង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចប្រសូតឡើងនៅរវាងឆ្នាំ​១១២០ ឬ យ៉ាងហោចណាស់ក្នុងឆ្នាំ ១១២៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។ ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី២ និង​ព្រះ​មាតា​ព្រះនាម ចូឌាមណី។ ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១១៨១។ គេ​មិន​បាន​ដឹង​ច្បាស់​ថា ព្រះអង្គ​ចូល​ទិវង្គត​នៅ​ឆ្នាំ​ណា​ពិត​ប្រាកដ​ទេ គេ​គ្រាន់​តែ​សង្ស័យ​ថា ព្រះអង្គ​ទំនង​ជា​បាន​សោយរាជ្យ​ដល់​ឆ្នាំ​១២១៨ នៃ​គ្រិស្ដសករាជ ហើយ​ពេល​ដែល​ព្រះអង្គ​សុគត​ទៅ ទ្រង់​បាន​ទទួល​ព្រះ​មរណនាម​ថា មហា​បរម​សៅគត៕

មតិយោបល់