• 2018-05-22 02:57:38
  • ព័ត៌មាន

បារ៉ាក់ អូបាម៉ា យល់ព្រមចុះ​កិច្ច​សន្យា​ ថត​ឲ្យ Netflix ច្រើន​ឆ្នាំ

  • 2018-05-22 02:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Barack Obama អតីត​ប្រធានាធិបតី​អាមេរិក​ទី​៤៤ ​ព្រម​ទាំង​ភរិយា​របស់​លោក បាន​ចុះ​កិច្ច​ព្រមព្រៀង​យល់​ព្រម​ថត​ឲ្យ​ក្រុមហ៊ុន Netflix ក្នុង​រយៈពេល​វែង។

លោក Obama និង​លោក​ស្រី Michelle នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​របស់ Netflix ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៩​ខាង​មុខ​ត​ទៅ។ យ៉ាង​ណា​មិញ ពេល​វេលា​ជាក់លាក់​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ។

លោក Barack Obama និង​លោក​ស្រី Michelle

Netflix បាន​ប្រាប់​ថា លោក Obama នឹង​បង្កើត​កម្មវិធី​ចម្រុះ​គ្នា ដោយ​ក្នុង​នោះ​មាន​ដូចជា កម្មវិធី​ថត​ទុក​មុន កម្មវិធី​ផ្សាយ​ផ្ទាល់ និង​ភាពយន្ត​ឯកសារ​ជា​ដើម។

បន្ថែម​ពី​នេះ Netflix បាន​បញ្ជាក់​ទៀត​ថា លោក Obama និង​ភរិយា នឹង​ឡើង​ធ្វើ​ជា​ពិធីករ ឬ​​ក៏​ជា​អ្នក​សម្របសម្រួល​កម្មវិធី ហើយ​ជួនកាល​អ្នក​ទាំង​២​នឹង​ធ្វើ​ជា​អ្នក​ដឹកនាំ​កម្មវិធី​ថែម​ទៀត​ផង។

ទាក់ទង​នឹង​តម្លៃ​ខ្លួន Netflix មិន​បាន​បង្ហាញ​ប្រាប់​ដល់​សាធារណជន​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ ឈាង

មតិយោបល់