- 2018-05-31 12:24:17
- ព័ត៌មាន
ក្ដៅ...! ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រតិកម្មចំពោះ អង្ករថៃវាយស្លាកកម្ពុជាលក់នៅអន្តរជាតិ
- 2018-05-31 12:24:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅ...! ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រតិកម្មចំពោះ អង្ករថៃវាយស្លាកកម្ពុជាលក់នៅអន្តរជាតិ
ចន្លោះមិនឃើញ
ទើបតែប៉ុន្មាននាទីមុននេះប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្មកម្ពុជា ទើបបានចេញសេចក្ដីប្រកាសព័ត៌មាន ប្រតិកម្មទៅហ្នឹង អង្ករបរទេស(ថៃឡង់ដ៍) ដែលបានក្លែងបន្លំស្លាកសញ្ញា ដោយវាយបញ្ជាក់អត្តសញ្ញាណកម្ពុជាលើអង្កររបស់ខ្លួន ដាក់លក់នៅទីផ្សារបរទេសនាំឲ្យមានការភ័ន្តច្រឡំ។
សេចក្ដីប្រកាសរបស់ក្រសួងបាន បានអះអាងថា ឆ្លងតាមការស្រាវជ្រាវ ក្រុមហ៊ុននាំចេញអង្ករបរទេសខាងលើ បានដាក់រូបសញ្ញាអង្គរវត្តរបស់កម្ពុជា និងវាយអក្សរថា "អង្ករក្រអូបពិសេស" ដាក់លក់នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ធ្វើឲ្យអន្តរជាតិមានការភ័ន្តច្រឡំ។
តបនឹងករណីនេះ ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា អះអាងថា នឹងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការទាំងផ្លូវការទូត និងផ្លូវច្បាប់ ដើម្បីរកប្រភពពិត និងបុគ្គលល្មើស ដើម្បីបញ្ឈប់សកម្មភាពខាងលើឲ្យខានតែបាន៕