• 2018-06-10 03:20:22
  • ព័ត៌មាន

ហួសចិត្ត! ពិធីបង្ហាញម៉ូដថ្មីលែងប្រើមនុស្ស កំពុងរងការរិះគន់ដូចព្យុះ (មានវីដេអូ)

  • 2018-06-10 03:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) សម្រាប់​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ជំនួស​ឲ្យ​ម៉ូដែល​ស្រី។

យោងតាម​របាយ​ការណ៍​ជា​ច្រើន​ឲ្យ​ដឹង​ថា ការ​បង្ហាញ​ម៉ូដ​ដោយ​ប្រើ​យន្ត​ហោះ​ដ្រូន​នេះ​គឺ​ដោយ​សារ​ទំនៀមទម្លាប់​ដ៏​តឹង​រឹង​របស់​ប្រទេស​ចំពោះ​ស្ត្រី។ យ៉ាង​ណា​មិញ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម Twitter ហើយ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​ដោយ​អ្នក​ខ្លះ​លើក​ឡើង​ថា "យន្តហោះដ្រូន​មាន​សិទ្ធិ​ជា​ស្ត្រី​ទៅ​ទៀត​ក្នុង​ប្រទេស អារ៉ាប៊ី សាអូឌីត។” ឯអ្នក​ខ្លះ​ទៀត សម្ដែង​ការ​ហួស​ចិត្ត​បំផុត ដោយ​សារ​ការ​បង្ហាញ​ម៉ូដ​ដ៏​ចម្លែក​ដោយ​គ្មាន​អ្នក​ដើ​រ​ម៉ូដ​នេះ។

គួរ​ឲ្យ​ដឹង​ថា វីដេអូ​នេះ​ត្រូវ​បាន​ចុច Like ជាង ៧៩ ០០០ និង​ចែក​រំលែក​បន្ត ៥៤ ០០០ ដង​ផង​ដែរ​ក្នុង​រយៈ​ពេល​ត្រឹម ២៤​ម៉ោង​ប៉ុណ្ណោះ៕

សូម​ទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់