- 2018-06-14 07:42:13
- ព័ត៌មាន
ក្រសួងឲ្យកម្មករ និយោជិតឈប់៣ថ្ងៃ ទៅបោះឆ្នោត មានប្រាក់ឈ្នួលពេញ ២ប្រភេទ
- 2018-06-14 07:42:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងឲ្យកម្មករ និយោជិតឈប់៣ថ្ងៃ ទៅបោះឆ្នោត មានប្រាក់ឈ្នួលពេញ ២ប្រភេទ
ចន្លោះមិនឃើញ
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់ ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាកចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
ការសម្រេចនេះធ្វើឡើងដើម្បីសម្រួលដល់កម្មករនិយោជិត ទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្រសួងការងារក៏បានបញ្ជាក់ចំណុចសំខាន់២ ខណៈឈប់សម្រាកនេះ គឺ គ្មានការកាត់ប្រាក់ឈ្នួលអ្វីទាំងអស់ ដោយនិយោជកត្រូវ
១. រក្សាទុកប្រាក់ឈ្នួល
២. និងប្រាក់រង្វាន់ធ្វើការទៀងទាត់ ជូនកម្មករ និយោជិតដដែល។
សូមមើលព័ត៌មានលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕