• 2018-06-14 09:35:55
  • ព័ត៌មាន

ISIS គំរាមវាយប្រហារ World Cupនៅរុស្ស៊ី ជាមួយឃ្លាគួរឲ្យតក់ស្លុត

  • 2018-06-14 09:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ឧទ្ទាម ISIS បាន​ចេញ​មុខ​ជា​ថ្មី​បង្ហាញ​ពី​ការ​ប៉ុនប៉ង​វាយ​ប្រហារ Lone-Wolf មក​លើ​ទី​តាំង​ជា​ច្រើន​ក្នុង​ប្រទេស រុស្ស៊ី។

ពួក​គេ​បាន​បញ្ចេញ​រូប​កាត់​ត​មួយ​ចំនួន​ពី​ការ​វាយ​ប្រហារ​ជុំ​វិញ​ទីតាំង​ប្រកួត​បាល់​ទាត់​ពិភពលោក​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ។ ក្នុង​នោះ​រូប​ភាព​មួយ​បង្ហាញ​ពី​រូប​កាំបិត​កាត់​ពាន World Cup ជាមួយ​ឃ្លា​ជា​ភាសា​បារាំង​ថា "សម្លាប់ទាំងអស់ក្នុងព្រឹត្តការណ៍ World Cup ២០១៨។"

គួរ​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ដែល​ធ្វើ​ឡើង ៤​ឆ្នាំ​ម្ដង នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​ហើយ និង​មាន​រយៈ​ពេល​ជិត​មួយ​ខែ ដែល​រុស្ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់