• 2018-06-16 06:54:16
  • ព័ត៌មាន

បែកធ្លាយ! សត្វលារាប់ពាន់ក្បាល ត្រូវគេបកស្បែកយកធ្វើថ្នាំចិនសែ

  • 2018-06-16 06:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​លា​រាប់​ពាន់​ក្បាល ត្រូវ​បាន​គេ​លួច​យក​ពី​អាហ្វ្រិក​ទៅ​សម្លាប់ និង​បក​ស្បែក​នៅ​ប្រទេស ចិន​ដើម្បី​ធ្វើ​ជា​គ្រឿង​ផ្សំ​ថ្នាំ​ចិន​សែ។

ថ្នាំ​ចិន​សែ​មួយ​ប្រភេទ​មាន​ឈ្មោះ​ថា Ejiao បាន​ផលិត​ចេញ​ពី​សត្វ​លា និង​មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​ប្រជាជន​ចិន។ ដោយ​សារ​តែ​តម្រូវ​ការ​កើន​ឡើង​ខ្ពស់​នេះ ហើយ​ធ្វើ​ឲ្យ​តម្លៃ​សត្វ​លា​មាន​ការ​កើន​ឡើងគួរឲ្យកត់សម្គាល់។ អ្នក​ផ្គត់ផ្គង់​ថ្នាំ Ejiao បាន​នាំ​ចូល​ស្បែក​សត្វ​លា​ពីអាហ្វ្រិក, អូស្ត្រាលី និង​អាមេរិក​ខាង​ជើង ដោយ​ជា​ហេតុ​ធ្វើ​ឲ្យ​ចំនួន​សត្វ​លា​មាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ។

ដោយ​ឡែក ប្រជាជន​ក្នុង​ទីក្រុង Nairobi ប្រទេស កេនយ៉ា កំពុង​ជួប​បញ្ហា​យ៉ាង​ខ្លាំង​ដោយ​សារ​សត្វ​លា​របស់​ពួក​គេ​បាន​បាត់​ខ្លួន​ជា​បន្ត​បន្ទាប់។ សត្វ​លា​របស់​អ្នក​ភូមិ​ត្រូវ​បាន​គេ​លួច​ជា​បន្តបន្ទាប់​ដើម្បី​បក​យក​ស្បែក​ធ្វើ​ជា​ថ្នាំ​ចិន​សែ។ យោង​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​សត្វ​ឲ្យ​ដឹង​ថា ក្រៅ​ពី​កេនយ៉ា ប្រទេស​ពីរ​ទៀត​ដូច​ជា​អេហ្ស៊ីប និង​នីហ្សេរីយ៉ា ក៏​កំពុង​ជួប​បញ្ហា​បាត់​សត្វ​លា​ជា​ច្រើន​ពាន់​ក្បាល​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា ប្រជាជន​អាហ្វ្រិក​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​ប្រើ​ប្រាស់​សត្វ​លា​សម្រាប់​ការ​ងារ​កសិកម្ម ហេតុ​ដូចនេះ​ហើយ​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​មួយ​ចំនួន​គឺ​ជា​មុខ​សញ្ញា​សម្រាប់​ការ​លួច​សត្វ​លា​ដើម្បី​បក​ស្បែក​ធ្វើ​ថ្នាំ​ចិន៕

ចុចអាន ៖

អត្ថបទ ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម