- 2018-06-25 01:58:34
- ព័ត៌មាន
ប្រធានាធិបតីតួកគី លោក Erdogan ឈ្នះឆ្នោតអាណត្តិទី២
- 2018-06-25 01:58:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីតួកគី លោក Erdogan ឈ្នះឆ្នោតអាណត្តិទី២
ចន្លោះមិនឃើញ
មេដឹកនាំនៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (Justice and Development Party) និងជាប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី២។
លោក Sadi Guven ប្រធានក្រុមប្រឹក្សាកំពូលនៃការបោះឆ្នោត បាននិយាយថា លោក Erdogan ទទួលបានសំឡេងភាគច្រើន នៃសំឡេងឆ្នោតដែលមានសុពលភាពទាំងអស់។
ជាមួយគ្នានេះ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា លោក Erdogan ទទួលបានសំឡេង ៥៣% ពីការរាប់សន្លឹកឆ្នោត ៩៩% ខណៈមេបក្សប្រឆាំង លោក Muharrem Ince ទទួលបានសំឡេងត្រឹមតែ ៣១% ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានធ្វើឲ្យមានការសង្ស័យ។ យ៉ាងណាមិញ លទ្ធផលចុងក្រោយបង្អស់ នឹងត្រូវប្រកាសនៅថ្ងៃសុក្រនេះតែម្ដង៕