- 2018-07-01 07:27:45
- ព័ត៌មាន
ដឹងប្រវត្តិដូនចាស់ទុរគត ពិការភ្នែក ឈឺដំបៅ ធ្លាក់សាច់ដុំៗ ដង្ហោយរកជំនួយ
- 2018-07-01 07:27:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងប្រវត្តិដូនចាស់ទុរគត ពិការភ្នែក ឈឺដំបៅ ធ្លាក់សាច់ដុំៗ ដង្ហោយរកជំនួយ
ចន្លោះមិនឃើញ
ក្រោយព័ត៌មានចែកចាយតគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក ឃើញហើយខ្លោចចិត្ត អាណិតស្រក់ទឹកភ្នែក មកដឹងប្រវត្តិលោកយាយចាស់ជរា១រូប កំពុងឈឺជំងឺម្យ៉ាង ជាង២ឆ្នាំកន្លងទៅ។
លោកយាយទុរគត មានឈ្មោះ អ៉ិន តាន មានវ័យ៨៥ឆ្នាំ ពិការភ្នែក ដើរមិនរួច កំពុងរស់នៅ ភូមិជ្រៃកោងកើត ឃុំសាមគ្គីមានជ័យ ក្នុងខេត្តកំពង់ឆ្នាំង។
ប្រភពពីព្រះភិក្ខុ សរ បញ្ញាឬទ្ធិ គង់នៅវត្ត កាសេមរតនារ៉ាម ហៅធម្មយុទ្ធ បានប្រាប់ Sabay តាមទូរសព្ទ នៅថ្ងៃនេះថា លោកយាយមានកូន៤នាក់ ប៉ុន្តែ៣នាក់នៅឆ្ងាយពីគ្នា។
ចំណែកឯកូនម្នាក់ដែលកំពុងនៅជាមួយលោកយាយ មានជីវភាពក្រីក្រ ប្រកបរបរស៊ីឈ្នួលគេ យកលុយព្យាបាលជំងឺម្ដាយ។
ព្រះភិក្ខុបន្តថា លោកយាយបានឈឺរយៈពេល ជាង២ឆ្នាំមកហើយ ដោយមានបញ្ហាហើមសាច់ ឡើងខ្ទុះ និងធ្លាយហូរទឹកចេញមក។
រីឯ៦ខែចុងក្រោយនេះ មានអាការៈថ្មី និងធ្ងន់ធ្ងរ បានធ្វើឲ្យធ្លាក់ ជ្រុះ របេះសាច់ដៃ លោកយាយមកទាំងដុំៗ គួរឲ្យរន្ធត់។
ដោយហេតុនេះ ព្រះភិក្ខុសូមអំពាវនាវ ដល់សប្បុរសជន មេត្តាជួយលោកយាយបន្ត បើទោះមានជំនួយខ្លះហើយ ក៏ដោយ។
សូមបញ្ជាក់ថា នៅរសៀលម៉ោង២នេះ លោកយាយ អ៉ិន តាន នឹងត្រូវបញ្ជូន មកព្យាបាលដើម្បីដឹងពីជំងឺច្បាស់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោមកិច្ចសហការពីថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង។
ប្រសិនបើសាធារណជន ចង់ជួយលោកយាយទុរគត អាចទាក់ទងព្រះភិក្ខុ សរ បញ្ញាឬទ្ធិ តាមលេខទូរសព្ទ ០១២/០៩៨ ៣១ ៣៥ ១៩។