• 2018-07-03 09:00:00
  • សេដ្ឋកិច្ច

ក្រោយអប់រំ ក្រសួងនឹងពិន័យ ឬបិទការដ្ឋានសំណង់ចោល ករណីល្មើសធ្ងន់ធ្ងរ

  • 2018-07-03 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ ក្រសួង​រៀបចំ​ដែនដី ​នគ​រូប​នីយកម្ម​ និង​សំណង់​ និង​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​រៀប​ចំ សៀវភៅ​១ ក្នុង​​យុទ្ធនាការ​អប់រំ​សុវត្ថិភាព​ការដ្ឋាន​សំណង់​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចៃដន់​នានា។

បន្ទាប់​ពី​យុទ្ធនាការ​នេះ ក្រសួង​បាន​ប្រកាស​ព្រមាន​បិទ​ការដ្ឋាន​សំណង់​ណា ដែល​មិន​គោរព ឬ​ល្មើស​ធ្ងន់ធ្ងរ ​នឹង​វិធាន​សុវត្ថិភាព។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្ដម ជា សុផារ៉ា បាន​ធ្លាប់​បាន​ថ្លែង​ថា ក្រុមហ៊ុន​សំណង់​និង​ស្ថាបត្យកម្ម រួម​ទាំង​ក្រុម​កម្មករ​សំណង់​ ត្រូវ​តម្រូវ​ឲ្យ​ចុះ​បញ្ជី​អាជីវកម្ម​ របស់​ខ្លួន​ស្រប​តាម​ច្បាប់​ជា​ធរមាន។

ឯកឧត្ដម​បន្ត​ថា ចាំបាច់​ត្រូវ​រៀបចំ និង​ថែទាំ​ការដ្ឋាន​សំណង់ រួម​ទាំង​អនាម័យ​ផ្លូវ​សាធារណៈ ជាពិសេស​ការ​ដឹកជញ្ជូន​បេតុង​ និង​សម្ភារ​សំណង់​ផ្សេងៗ នៅ​លើ​ផ្លូវ​សាធារណៈ។ ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវ​តែ​បំពាក់​នូវ​បរិក្ខារ​ និង​ឧបករណ៍ ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ។

លោក ជីវ ស៊ីវផេង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​បច្ចេកទេស​សំណង់​ នៃ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា ការ​អប់រំ​នេះ ​មិនមែន​ចំពោះ​តែ​កម្មករ​ទេ ប៉ុន្តែ​គឺ​អប់រំ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដូចជា ម្ចាស់​អាជីវកម្ម​ ក៏​ដូចជា​មន្ត្រី​រាជការ​ពាក់ព័ន្ធ ​ដើម្បី​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​អាច​កើតឡើង​ ក្នុង​ការដ្ឋាន​សំណង់។

លោក ឈីវ បូរម្យ ប្រធាន​គ្រប់គ្រង​រដ្ឋបាល​ នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​ប្រាប់​ថា អាជ្ញាធរ​គ្រោង​ និង​ដៃគូ​សហការ នឹង​បោះពុម្ពផ្សាយ​សៀវភៅ​នេះ​រាប់ពាន់​ក្បាល​ សម្រាប់​ចែក​ជូន​​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ការសាងសង់​នៅ​ទូទាំង​ប្រទេស។

ក្នុង​នោះ​សមាគម​អ្នក​សាងសង់​កម្ពុជា​ដែល​មាន​ក្រុមហ៊ុន​សំណង់​ជាង ១០០ ជា​សមាជិក​បាន​ចូលរួម។

សូម​បញ្ជាក់​ថា​ បន្ទាប់​ពី​ដំណាក់​ការ​ចុះ​អប់រំ​នេះ ចាប់ពី​ដំណាច់​ឆ្នាំ​២០១៨នេះ ​ក្រសួង​នឹង​ចាប់​ផ្ដើម​ចុះ​ត្រួត​ពិនិត្យ​តាម​ការដ្ឋាន​សាងសង់​ ប្រសិន​បើ​កន្លែង​ណា​ដែល​មិន​គោរព​តាម​ វិធានការ​សុវត្ថិភាព​ណាមួយ នឹង​ត្រូវ​ពិន័យ​។

ករណី​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ គឺ​ក្រសួង​អាច​នឹង​បញ្ជា​ឱ្យ​បិទ​ការដ្ឋាន​តែម្ដង។ 

ប្រភព៖ construction-property ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់