• 2018-07-04 02:30:52
  • ព័ត៌មាន

មានតែ​ក្មេង​ទសវត្សរ៍ ៨០ និង​ ៩០ ធ្លាប់​​ប្រើ​ប្រាស់​ឆ្នាំង​អ៊ុត​ក្បាលមាន់

  • 2018-07-04 02:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំង​អ៊ុត​ក្បាល​មាន់​ គឺជា​ឆ្នាំង​អ៊ុត​មួយ​ប្រភេទ​ពេញ​និយម​នៅ​ស្រុក​ខ្មែរ​អំឡុង​ទសវត្សរ៍ ៨០ និង ៩០។ ប៉ុន្តែ​ឆ្នាំង​អ៊ុត​នេះ​មិនមែន​កើត​មាន​នៅ​អំឡុង​ឆ្នាំខាង​លើ​នោះ​ទេ គឺ​ឆ្នាំង​អ៊ុត​ក្បាលមាន់​បាន​ចាប់​ផ្ដើម​វត្តមាន​នៅ​អំឡុង​សម័យ​អាណានិគម​និយម​បារាំង ដែល​បាន​មក​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៩០ឆ្នាំ។

រូបភាព​ឆ្នាំង​អ៊ុត​ក្បាល​មាន់​នេះ​ថត​​ដោយ​ក្រុម​ការងារ​ Sabay ដែល​មាន​ទីតាំង​នៅ​​ផ្ទះ​ធ្វើ​ក្អម-ឆ្នាំង​មួយ​កន្លែង ជាប់​ជើង​ភ្នំក្រាំង​ដីមាស ស្រុក​រលៀប្អៀរ​ ខេត្ត​កំពង់ឆ្នាំង។

ក្រោយ​ពី​ប្រទេស​កម្ពុជា​ទាមទារ​ឯករាជ្យ​បាន​ពេញ​លេញ​នៅ​អំឡុង​ឆ្នាំ ១៩៥៣ បារាំង​បាន​ដក​ខ្លួន​ចេញ​ ហើយ​ក៏​បាន​បន្សល់​នូវ​សម្ភារៈ​មួយ​ចំនួន ក្នុង​នោះ មាន​ឆ្នាំង​អ៊ុត​ក្បាល​មាន់ ដែល​បារាំង​ប្រើប្រាស់​សម្រាប់​អ៊ុត​ខោ-អាវ។ ឆ្នាំង​អ៊ុត​នេះ​បាន​បន្ត​វត្តមាន​រហូត​មក​ដល់​ទសវត្ស​រ៍ ៨០-៩០ ដែល​ពេញ​និយម​បំផុត​នៅ​កម្ពុជា ប៉ុន្តែ​បច្ចុប្បន្ន​វត្តមាន​ឆ្នាំង​អ៊ុត​បុរាណ​ប្រភេទ​នេះ​ស្ទើរ​បាត់​ទៅ​ហើយ​ជំនួស​មក​វិញ​នូវ​ឆ្នាំង​អ៊ុត​ទំនើប​នា​សម័យ​កាល​បច្ចេកវិទ្យា។

តើ​ចំណុច​ពិសេស​នៃ​ឆ្នាំង​អ៊ុត​ក្បាល​មាន់​នៅ​ត្រង់​ណា? ចម្លើយ​គឺ​នៅ​លើ​ក្បាល​មាន់​តែ​ម្ដង ព្រោះ​ថា​កាល​ពី​ជំនាន់​នោះ​គេ​យក​ស្ពាន់​បូរាណ​ ដែល​គេ​អាច​ហៅ​បាន​ថា​ជា​ (ស្ពាន់​ត្រជាក់) មក​ស្ល​ធ្វើ​ជា​ក្បាល​មាន់ ក្នុង​គោល​បំណង​មិន​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​ក្ដៅ​ដៃ នៅ​ពេល​បើក​ដាក់​ធ្យូង​បន្ថែម។ ចំណុច​មួយ​ទៀត​ឆ្នាំង​អ៊ុត​នេះ នៅ​ពេល​ដែល​យើង​ប្រើប្រាស់​គឺ​អ៊ុត​ខោ-អាវ​បាន​រៀប​ស្មើ​ល្អ។

តើ​ប្រិយ​មិត្ត​ណា​ខ្លះ​ធ្លាប់​ប្រើប្រាស់​ឆ្នាំង​អ៊ុត​ក្បាល​មាន់​មួយ​នេះ​ខ្លះ?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី