• 2018-07-09 05:48:24
  • ព័ត៌មាន

ជំងឺស្នេហ៍ហ្វូង! កម្មកររាប់​សិបនាក់​ដួល​សន្លប់​នៅ​ខេត្ត​តាកែវ​

  • 2018-07-09 05:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មករ​នៅ​រោង​ចក្រ​កាត់​ដេរ​មួយ​កន្លែង​ក្នុង​ខេត្ត​តាកែវ​រាប់​សិប​នាក់​បាន​ដួល​សន្លប់​នៅ​ព្រឹក​នេះ បន្ទាប់ពី​មាន​កម្មករ​ម្នាក់​រង​របួស​ដៃពេល​កំពុង​បំពេញ​ការងារ ហើយ​ធ្វើ​ឲ្យ​កម្មករ​ផ្សេងទៀត​ភ័យ​ស្លន់​ស្លោ និង​ដួល​សន្លប់​បន្តបន្ទាប់។ នេះបើ​តាម​ការ​បញ្ជាក់​របស់​បេឡារបបសន្តិសុខសង្គម​របស់​ក្រ​សួង​ការងារ។

(អាជ្ញាធរកំពុង​បញ្ជូន​អ្នក​សន្លប់ទៅកាន់​មន្ទីរពេទ្យ/រូបភាព៖ ប.ស.ស)

នៅ​លើទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ បេឡារបប​សន្តិ​សង្គម(ប.ស.ស) សរសេរថា​ព័ត៌មាន​បឋម​កម្មករ​នៅ​រោងចក្រកាត់ដេរ​មួយ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចំនួន​៥០​នាក់​បាន​ដួល​សន្លប់​។ ហេតុការណ៍​នេះ ខាង​ ប.ស.ស ពន្យល់ថា៖ « មូលហេតុដែលបណ្តាលឱ្យមានករណីសន្លប់នេះ ផ្តើមចេញពីកម្មករម្នាក់ បានវៃឡេវត្រូវម្រាមដៃ បណ្តាលឱ្យបែកចុងម្រាម និងស្រែកខ្លាំងៗ បណ្តាលឱ្យកម្មករ កម្មការិនីធ្វើការនៅក្បែរនោះ ឃើញភ័យស្លន់ស្លោ និងទន់ដៃជើងបណ្តាលឱ្យដួលសន្លប់តៗគ្នា(ជំងឺស្នេហ៍ហ្វូង) តែម្តងទៅ»។

ក្រោយមានហេតុការណ៍នេះ ខាង​ ប.ស.ស សាខា​ខេត្ត​តាកែវ បាន​សហការជាមួយ​អាជ្ញាធរមូល​ដ្ឋាន បញ្ជូន​អ្នក​សន្លប់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក និង​មន្ទីរពេទ្យ​នៅក្បែរនោះ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់