• 2018-07-09 09:01:56
  • ព័ត៌មាន

ដឹងមូលហេតុ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន គ្រោងចូលស្រុកក្រោយត្រូវតុលាការកាត់ទោស

  • 2018-07-09 09:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Nawaz Sharif ត្រូវ​បាន​រាយការណ៍​ថា​នឹង​វិល​ត្រលប់​ពី​ទីក្រុង ឡុងដ៍​មក​កាន់​ប្រទេស​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយ​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​ធនាគារ ១០​ឆ្នាំ។

យោង​តាម​កូន​ស្រី​របស់​លោក​ឈ្មោះ Maryan ឲ្យ​ដឹង​ថា​ខ្លួន និង​ឪពុក​នឹង​មក​ដល់​ប្រទេស​នៅ​ថ្ងៃ​ទី ១៣​នេះ​ក្រោយ​ត្រូវ​បាន​កាត់​​ទោស​ឲ្យ​ជាប់​ពន្ធ​ធនាគារ ១០​ឆ្នាំ​ពី​បទ​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ ហើយ​ត្រូវ​បាន​រក​ឃើញ​ដោយ​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ។ ក្រុម​គ្រួសារ​របស់​លោក Sharif មិន​អាច​បក​ស្រាយ​បាន​ថា​តើ​ពួក​គេ​បាន​លុយ​មក​ពី​ណា​ដើម្បី​ទិញ​ផ្ទះ​ល្វែង​ប្រណិត​ចំនួន ៤​នៅ​ក្នុង​ទីក្រុង ឡុងដ៍ ជា​ពិសេស​នៅ​តំបន់ Hyde Park។

ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រុម​គ្រួសារ​លោក Sharif នឹង​ត្រលប់​មក​កាន់​ប្រទេស​កំណើត​វិញ​ក្នុង​គោល​បំណង​ប្ដឹង​តវ៉ា​នឹង​ការ​សម្រេច​ចិត្ត​របស់​ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ (NAB)៕

ចុចអាន ៖

ប្រភព៖ Straitstimes ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់