• 2018-07-09 12:52:54
  • ព័ត៌មាន

កក្រើក​! ឯកឧត្ដម ហង់ ជួនណារ៉ុន ឡើង​បង្រៀន​គណិតវិទ្យា​ខ្លួន​ឯង កំពុង​ឆក់​ទឹក​ចិត្ត​ប្រិយមិត្ត​លើ Facebook

  • 2018-07-09 12:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន ជា​រដ្ឋមន្ត្រី បាន​ឡើង​បង្រៀន​គណិតវិទ្យា​ខ្លួន​ឯង ស្រប​ពេល​សម័យ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ កាន់​តែ​ខិត​ជិត​មក​ដល់។

តាម​រយៈ​រូប​ថត​មួយ​សន្លឹក គេ​បាន​ឃើញ​ថា ឯកឧត្ដម​​​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន នៅ​មុខ​ក្ដារខៀន កំពុង​បង្រៀន​លំហាត់​គណិតវិទ្យា​មេរៀន លីមីត។ រូបភាព​នេះ បាន និងកំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សាធារណជន ពិសេស​​សិស្សានុសិស្ស​ស្រប​ពេល​ដែល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ កាន់​តែ​ខិត​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ។

ជាមួយ​គ្នា​នោះ ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ក៏​សរសេរ​សារ​សួរ​ឯកឧត្ដម​បណ្ឌិត​ទៀត​ថា តើ​លំហាត់ និង​មេរៀន​ដែល​ឯកឧត្តម​បាន​បង្រៀន​នោះ មាន​ចេញ​ក្នុង​ការ​ប្រឡង​ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​ឬ​ទេ? ភ្លាមៗ ឯកឧត្តម បាន​ឆ្លើយ​តប​ខ្លី​ថា "មាន...!"។ បន្ថែម​ពី​លើ​នេះ ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ និង​ផ្ដល់​ការ​គោរព​ទៅ​ឯកឧត្ដម​ទៀត​ផង។

រូប​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​ផ្ទាល់​​លើ​បណ្ដាញ​ Facebook ផ្លូវ​ការ​របស់​​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់