• 2018-07-11 06:29:56
  • ព័ត៌មាន

គ្រាន់តែសំរាមប្រឡាយបឹងត្របែក១ ត្រូវដឹកប៉ុន្មានឡាន ទើបអស់ពាក់កណ្ដាល?

  • 2018-07-11 06:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សំរាម​នៅ​ប្រឡាយ​បឹង​ត្របែក​ ​ត្រូវ​បាន​ក្រុមការងារមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​វិធានការ​ប្រមូល​ភ្លាមៗ ​គិត​ត្រឹម​ថ្ងៃទី១១ ខែ​កក្កដា ​ឆ្នាំ២០១៨នេះ សំរាម​ត្រូវ​បាន​យក​ពី​ប្រឡាយ​អស់​ប្រមាណ ៥០ភាគរយ ដែល​ដឹក​ចេញ​ចំនួន​ ១៥៤ឡាន។

ការ​កាយ​ប្រមូល​សំរាម​នៅ​ប្រឡាយ​បឹង​ត្របែក ​ដើម្បី​រំដោះ​ទឹកជន់ទីក្រុង​ភ្នំពេញ​ ក្រោយ​មានភ្លៀង​ធ្លាក់​ជោគ​ជាំ​បណ្ដាល​ឲ្យ​លិច​លង់​គួរ​ឲ្យ​កត់​សម្គាល់កាលពីកន្លងមក។

ជា​មួយ​គ្នា​នេះ ​ដើម្បី​សម្រាល​ដល់​ការ​លិចលង់​ទឹក​ជំនន់ ​ ប្រធាន​មន្ទីរ​សាធារណការ​ ​លោក សាំ ពិសិដ្ឋ កាល​ពី​ថ្មីៗ​កន្លង​ទៅ​ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់សំរាម​ ឲ្យបាន​ត្រឹម​ត្រូវ ជាពិសេស​នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង សូម​​ឲ្យ​បើក​គំរប​អណ្តូង​លូ និង​រាយការណ៍​មក​អាជ្ញាធរ​ បើ​មាន​​អ្នក​បិទ​មាត់​លូ​។

ចុចអានបន្ត៖

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ

មតិយោបល់