• 2018-07-12 02:27:14
  • ព័ត៌មាន

កុំ​ចេះតែចុច Like ឬ​Share ផ្តេសផ្តាស​ព័ត៌មាន​ទាំងនេះប្រយ័ត្ន​ខកខ្លួន​

  • 2018-07-12 02:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ដ្ឋាន​ប្រ​ឆាំង​បទល្មើស​បច្ចេកវិទ្យានៃ​ក្រ​សួង​មហាផ្ទៃ នៅព្រឹកនេះ​តាម​រយៈទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​បាន​រំឭក​ឲ្យ​អ្នក​ប្រើ​​ប្រាស់​បណ្តាញ​សង្គម មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ការ​ផ្សព្វផ្សាយ​ពីការ​ឈ្នះរង្វាន់​នានា ដោយ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម​ចុចLike និង Share ព័ត៌មាន​​ទាំងនោះ។

(ទម្រង់នៃព័ត៌មានបោក​បញ្ឆោត/រូបភាព៖ នាយក​ដ្ឋានប្រ​ឆាំង​បទល្មើស​បច្ចេកវិទ្យា)

បើ​តាម​ស្ថាប័ន​ជំនាញ​មួយ​នេះ​ ការ​ចុចLike ឬ​ Share ព័ត៌មាន​ទាំងនេះ​អាច​នាំ​មក​នូវ​ផល​វិបាក​ដូច ខាតបង់ពេល​វេលា ទិន្ន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវលួច​យកទៅ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​ផ្សេងៗ។ មួយ​វិញ​ទៀត ការ​ចុចLike ឬ Share នេះ​មិន​ត្រឹម​តែ​ជួយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ តែបង្ហាញពីការ​គាំទ្រ​របស់​អ្នក​ចុច Like និង Share នោះ​ផង​ដែរ។ នេះ​បើ​តាម​ប្រ​ភព​ដដែល។

ប្រ​ភព​ខាង​លើសរសេរថា៖ «សូមបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយ ដូចជាការឈ្នះរង្វាន់ផ្សេងៗតាមប្រព័ន្ធ បណ្តាញសង្គម ដូចជា Facebook ឬ វេបសាយ។ សូមជៀសវាងការចុច like ឬ share...គេអាចប្រមូលយកទិន្នន័យ​របស់យើងទៅប្រើប្រាស់ក្នុងការបោកប្រាស់ផ្សេងៗ ដូចជា Vishing (ការតេបោកប្រាស់តាមទូរស័ព្ទ) ជាដើម ការចុច like ឬ share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយថែមទាំង បង្ហាញថាយើង គាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះផងដែរ»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី