• 2018-07-14 04:46:48
  • ព័ត៌មាន

ស្អែក​ម៉ោង ៩ ព្រឹក នឹង​មាន​ការ​ទូងស្គរ​ទូទាំងប្រទេស

  • 2018-07-14 04:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តប្រមាណជាជិត ៥ ០០០ នឹង​ទូងស្គរ​ព្រមៗគ្នា ដើម្បី​អបអរ​សាទរ​ខួប​លើកទី ១០ ឆ្នាំ ប្រាសាទព្រះវិហារ និង​ខួប​លើកទី១ នៃប្រាសាទ​សំបូរព្រៃគុក​ ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) ដាក់​បញ្ចូល​ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​ នឹង​យក​វត្ត​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជាគោល​ដៅ​នៃ​ការ​ផ្សព្វផ្សាយ។

លោក ហាប់ ទូច អគ្គនាយក​បច្ចេកទេស​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ធ្លាប់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​កំណត់​ឲ្យ​វត្តអារាម​នានា​ទូង​ស្គរ​ក្នុង​ពេល​តែមួយ​គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បាន​ដឹង​ និង​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​ប្រាសាទ​ខ្មែរ​ ដែល​បាន​ចុះ​បញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ មាន​វត្តអារាម​ប្រមាណ​ជា​ជិត ៥ ០០០ វត្ត នៅ​ទូទាំង​ប្រទេស។

សូមស្ដាប់ប្រសាសន៍ លោក ហាប់​ ទូច អគ្គនាយកបច្ចេកទេស នៃក្រសួងវប្បធម៌

ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រារព្ធពិធី​អបអរខួប​ប្រាសាទព្រះវិហារ និង​សំបូរព្រៃគុក ចុចអានអត្ថបទខាងក្រោម៖

ចុចអាន៖ វត្តអារាម​ជិត ៥ ០០០ទូទាំងប្រទេសកម្ពុជា នឹង​ទូងស្គរ​ព្រមៗ​គ្នា នៅ​ព្រឹកថ្ងៃ​ទី ១៥ ខែកក្កដា ២០១៨

ចុចអាន៖ រាជរដ្ឋាភិបាល​ចេញ​សារាចរ​ ៨ចំណុច ដើម្បី​ត្រៀម​រៀប​ចំ​ខួប​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​សំបូរព្រៃគុក

ចុចអាន៖ ប្រាសាទ​ព្រះ​វិហារ​ និង ប្រាសាទ​សំបូរ​ព្រៃគុក ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​ច្រើន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់