• 2018-07-15 02:00:03
  • ព័ត៌មាន

ជប៉ុនប្រគល់រថយន្ត ៤០គ្រឿង និងហិបឆ្នោតជាងមួយម៉ឺនដល់គ.ជ.ប

  • 2018-07-15 02:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​ជប៉ុន​បានប្រគល់​ជំនួយ​ជា​សម្ភារៈ​មក​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​គ​.​ជ​.​ប​. សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​មាន​ទឹកប្រាក់​ស្មើនឹង​ជាង​ប្រាំពីរលាន ដុល្លារ​អាមេរិក​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័​ត៌មាន​របស់​គ.ជ.ប. កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​។​

សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា សម្ភារ​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បានប្រគល់​ជូ​នគ​.​ជ​.​ប. រួមមាន ហិប​ឆ្នោត ចំនួន ១១.០០០ ហិប និង​រថយន្ត​ប្រភេទភីក អាប់( Pickup )ចំនួន ៤០​គ្រឿង​។ ជំនួយ​នេះបាន​កើត​ឡើង​​បន្ទាប់ពី​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​ទឹកប្រាក់ ៨០០ លាន​យេន រវាង​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយនឹង​លោក ហៃ​ដឺ​ហ៊ី​សា ហូ​រី​នូ​ឈី (H.E. Mr. Hiddehisa Horinouchi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

សូម​ជម្រាបជូន​ថា គ​.​ជ​.​ប. ក៏មាន​ហិប​ឆ្នោត​ចំនួន ១២.០០០​ទៀត ជា​ជំនួយ​របស់​ជប៉ុន​តាំងពី​ឆ្នាំ​១៩៩៨ ដែល​កំពុង​បន្ត​ប្រើប្រាស់ សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដាខាងមុខ ។ សម្ភារ​បរិក្ខារ ដែលជា​ជំនួយ​របស់​ជប៉ុន និង​សម្ភារ​បោះឆ្នោត​ផ្សេងទៀត បាននិងកំពុង​បញ្ជូនទៅ គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ហើយនឹង​បញ្ជូនបន្ត​ទៅគ្រប់​ការិយាល័យ​បោះឆ្នោត​ក្នុង​រយៈពេល ៣៦ ម៉ោង មុន​ថ្ងៃ​បោះឆ្នោត ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់