- 2018-07-15 04:35:53
- ព័ត៌មាន
រឿងប្រវត្តិសាស្ត្រកូនខ្មែរត្រូវចាំ! ថ្ងៃនេះគឺជាថ្ងៃរំលឹកដល់របស់២យ៉ាងសំខាន់បំផុតនៃកម្ពុជា
- 2018-07-15 04:35:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងប្រវត្តិសាស្ត្រកូនខ្មែរត្រូវចាំ! ថ្ងៃនេះគឺជាថ្ងៃរំលឹកដល់របស់២យ៉ាងសំខាន់បំផុតនៃកម្ពុជា
ចន្លោះមិនឃើញ
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃរំលឹកខួបលើកទី១០ និងខួបលើកទី១ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមការដឹងនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីអបអរសាទរខួបលើកទី ១០ ឆ្នាំ ប្រាសាទព្រះវិហារ និងខួបលើកទី១ នៃប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក វត្តប្រមាណជាជិត ៥ ០០០ បានទូងស្គរព្រមៗគ្នា លាន់ពេញព្រះធរណី។
លោក ហាប់ ទូច អគ្គនាយកបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ការកំណត់ឲ្យវត្តអារាមនានាទូងស្គរក្នុងពេលតែមួយគឺចង់ឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានដឹង និងស្វែងយល់កាន់តែច្បាស់អំពីប្រាសាទខ្មែរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ យោងតាមរបាយការណ៍របស់ក្រសួងធម្មការ និងកិច្ចការសាសនា បានឲ្យដឹងថា ប្រទេសកម្ពុជាសព្វថ្ងៃនេះ មានវត្តអារាមប្រមាណជាជិត ៥ ០០០ វត្ត នៅទូទាំងប្រទេស។
ខាងក្រោមនេះ គឺជាទិដ្ឋភាពទូងស្គរនៅវត្តលង្ការ នៅរាជធានីភ្នំពេញ៖