
- 2018-07-15 07:13:12
- ព័ត៌មាន
កម្រមាន! កើតលើយន្តហោះ ធំឡើងក្លាយជាអូតែសលើយន្តហោះដែលកើតទៀត
- 2018-07-15 07:13:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រមាន! កើតលើយន្តហោះ ធំឡើងក្លាយជាអូតែសលើយន្តហោះដែលកើតទៀត
ចន្លោះមិនឃើញ
មានមនុស្សតិចបំផុតក្នុងចំនួនប្រជាជនពិភពលោកដែលអាចប្រាប់ថាកើតនៅក្នុងយន្តហោះ ព្រោះសម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវទទួលបានការពិនិត្យ និងលិខិតអនុញ្ញាតត្រឹមត្រូវពីពេទ្យជំនាញ មុនអាចឡើងជិះយន្តហោះបាន។ ចំណែកបុរសម្នាក់ដែលនឹងត្រូវលើកឡើងមកនិយាយនៅក្នុងអត្ថបទនេះ គឺជាមនុស្សម្នាក់ដែលស្ថិតក្នុងចំណោមមនុស្សដ៏កម្រទាំងនោះ។
Erkan គឺជាឈ្មោះទារកម្នាក់ដែលបានកើតកាលពីឆ្នាំ១៩៩០ ក្នុងពេលម្ដាយមានផ្ទៃពោះរបស់គេធ្វើដំណើរពីប្រទេសទួរគី ទៅអាល្លឺម៉ង់ដើម្បីទៅលេងប្ដីរបស់គាត់ដែលធ្វើការនៅទីនោះ។ អំឡុងពេលធ្វើដំណើរតាមផ្លូវអាកាសនេះ វាគឺជាលើកទីមួយរបស់អ្នកស្រី ហើយវាក៏ធ្វើឱ្យអ្នកស្រីមានអាការមិនស្រួល ទើបឈានដល់ការសម្រាលកូននៅលើនោះតែម្ដង។
ប្រភពមិនបានបញ្ជាក់ពីអាយុកាលនៃការមានផ្ទៃពោះនេះទេ ហើយនៅលើយន្តហោះក៏គ្មានបុគ្គលិកឆ្មបដែរ។ ជាសំណាងល្អ ក្រោយដឹងថាអ្នកស្រី Fatma Geldi ម្ដាយរបស់ Erkan រៀបនឹងឆ្លងទន្លេបែបនេះ មាននិស្សិតពេទ្យទើបបញ្ចប់ការសិក្សាម្នាក់បានស្ម័គ្រចិត្តជួយបង្កើតឱ្យអ្នកស្រី។
ក្រោយការសម្រាលទទួលបានជោគជ័យ និងបានឮសូរសំឡេងទារកស្រែកយំ អ្នកដំណើរលើយន្តហោះ រួមទាំងពីឡុតផងក៏លេចស្នាមញញឹមដោយមិនដឹងខ្លួន។ ទារកតូចនោះត្រូវបានគេដាក់ឈ្មោះ Erkan គឺជាឈ្មោះរបស់ពីឡុត Erkan Süzer ដែលបានគ្រប់គ្រងស្ថានការណ៍បានល្អ និងចុះចតដោយសុវត្ថិភាព។
រឿងរ៉ាវមិនបានបញ្ចប់ត្រឹមតែប៉ុណ្ណេះទេ ក្រោយធំដឹងក្ដីបញ្ចប់ថ្នាក់វិទ្យាល័យនៅអាល្លឺម៉ង់មក Erkan បានត្រលប់មកស្រុកកំណើតរបស់ឪពុកម្ដាយគឺប្រទេសទួរគី ដើម្បីបន្តការសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស និងស្វែងរកការងារធ្វើ។
Erkan បានដាក់ពាក្យធ្វើអូតែសលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline ដែលជាកន្លែងដែលខ្លួនបានកើត ហើយពេលគេសួរថា "ហេតុអីចង់បានការងារនេះ?” Erkan ក៏ឆ្លើយថា "ព្រោះការងារនេះជាអ្នករើសរូបគេ ដោយឱ្យរូបគេមានវាសនាបានកើតលើយន្តហោះ"។ សព្វថ្ងៃ Erkan បានជាប់ជាអ្នកបម្រើលើយន្តហោះ ហើយក៏មានមហិច្ឆតាថានឹងក្លាយជាពីឡុតនៅថ្ងៃណាមួយ៕