- 2018-07-17 10:38:52
- ព័ត៌មាន
គ.ជ.ប បញ្ជាទិញទឹកខ្មៅពីក្រុមហ៊ុនឥណ្ឌា ជាងប្រាំម៉ឺនដបសម្រាប់ការបោះឆ្នោតខាងមុខ
- 2018-07-17 10:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប បញ្ជាទិញទឹកខ្មៅពីក្រុមហ៊ុនឥណ្ឌា ជាងប្រាំម៉ឺនដបសម្រាប់ការបោះឆ្នោតខាងមុខ
ចន្លោះមិនឃើញ
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃជាងប្រាំម៉ឺនដបពីក្រុមហ៊ុនមួយរបស់ឥណ្ឌា ក្នុងតម្លៃជាទឹកប្រាក់ប្រមាណជា៨០ម៉ឺនដុល្លារអាមេរិក។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះផ្សាយនៅថ្ងៃនេះ គ.ជ.ប បានឲ្យដឹងថាខ្លួនបានទិញទឹកខ្មៅចំនួន៥១ ០០០ដប ពីក្រុមហ៊ុនឥណ្ឌាមួយក្នុង ទឹកប្រាក់ប្រមាណជា៨០ម៉ឺនដុល្លារ។
គ.ជ.ប បញ្ជាក់ថាក្រុមហ៊ុន Mysore Paints and Varnish limited នេះបានផលិតទឹកខ្មៅតាំងពីឆ្នាំ១៩៣៨ ដែលផ្តួចផ្តើមផលិតដោយស្តេចនៅប្រទេសឥណ្ឌា ហើយថាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះនេះក៏មានប្រទេសផ្សេងទៀតប្រើប្រាស់ផងដែរ។
គ.ជ.ប សរសេរទៀតថា៖ «សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែល គ.ជ.ប បានប្រើប្រាស់ទឹកខ្មៅ ជ្រលក់ម្រាមដៃលុបមិនជ្រះដូចគ្នានេះ សម្រាប់បម្រើការបោះឆ្នោត ហើយអ្វីដែលគ.ជ.ប បានសម្រេចប្រើទឹកខ្មៅនេះគឺធ្វើឡើងស្របតាមច្បាប់»៕