• 2018-07-20 02:51:19
  • ព័ត៌មាន

អ្នក​បោះ​ឆ្នោតលើក​ដំបូង តិចច្រឡំប្រើប័ណ្ណព័ត៌មានអ្នកបោះ​ឆ្នោតជំនួសអត្តសញ្ញាណប័​ណ្ណអីទៅ​

  • 2018-07-20 02:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​បោះពុម្ព​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​ជាង​៨លាន៣សែន​​សន្លឹក​ទៅ​តាម​ចំនួន​អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត។

(ឯកសារ​សម្រាប់ការ​បោះឆ្នោត គឺអត្តសញ្ញាណប័ណ្ណសញ្ញជាតិខ្មែរ ឬឯកសារ​បញ្ជាក់អត្តសញ្ញាណ)

បើ​តាម​គ.ជ.ប ប័ណ្ណព័ត៌មាន​នេះបាន​ចែក​ជូន​អ្នកបោះ​ឆ្នោត​ចាប់ពី​ថ្ងៃទី​៦ ខែ​មិថុនា ដល់​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ដែល​ក្នុង​រយៈពេលនេះ​គ.ជ.ប បានចែក​ប័ណ្ណនេះ​ទៅ​ដល់​អ្នក​បោះ​ឆ្នោត​បាន​ជាង​៩៤​ភាគរយ។

ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្លាប់បាន​បោះ​ឆ្នោត​ទំនងជាបាន​ដឹង​គ្រប់​គ្នាហើយ​ថា​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោតនេះ​មិន​អាច​ប្រើ​ជំនួស​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ​បញ្ជាក់​អត្តសញ្ញាណ សម្រាប់ការ​បោះ​ឆ្នោត​នោះទេ។

(ប័ណ្ណព័ត៌មានអ្នកបោះ​ឆ្នោត មិនអាច​ប្រើជំនួស​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបានទេ)

ប័ណ្ណព័ត៌មាន​អ្នក​បោះ​ឆ្នោត បើ​តាម​គ.ជ.ប មាន​​ផ្ទុកនូវ​ទិន្ន័យ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​ដូច​ជា​ឈ្មោះ ​ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន ទីតាំងបោះ​ឆ្នោត លេខ​ការិយាល័យ និង​លេខ​រៀង​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត​ជា​ដើម។​

គ.ជ.ប ចាត់ទុក​ថា​ប័ណ្ណនេះ​ជួយ​សម្រួល​ដល់​អ្នក​បោះឆ្នោត ដើម្បី​រកទីតាំងការិយាល័យ​បោះ​ឆ្នោត និងលេខ​រៀង​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ងាយ​ស្រួល​។ ប៉ុន្តែ​ប័​ណ្ណនេះ​មិនអាច​ប្រើ​ជំនួស​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬឯកសារ​បញ្ជាក់អត្ត​សញ្ញាណ​បាន​នោះទេ៕

ចុចអាន៖

អត្ថបទ៖ ទូច សុខា

មតិយោបល់