- 2018-07-23 02:55:38
- ព័ត៌មាន
កុំចាំដល់ថ្ងៃបោះឆ្នោតទើបទៅរកឈ្មោះ សាកស្វែងរកតាមនេះលឿនហើយច្បាស់ៗតែម្តង
- 2018-07-23 02:55:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចាំដល់ថ្ងៃបោះឆ្នោតទើបទៅរកឈ្មោះ សាកស្វែងរកតាមនេះលឿនហើយច្បាស់ៗតែម្តង
ចន្លោះមិនឃើញ
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដោយមានគណបក្សនយោបាយចំនួន២០នឹងចូលរួមប្រកួតប្រជែង។
ចំពោះអ្នកដែលធ្លាប់បានចូលរួមការបោះឆ្នោតកន្លងមកប្រហែលជាមានអ្នកមួយចំនួនធ្លាប់បានប្រើប្រាស់គេហទំព័រស្វែងរកឈ្មោះ និងទិន្ន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតរួចមកហើយ។
ចំពោះអ្នកទើបបោះឆ្នោតលើកទីមួយវិញ អាចសាកល្បងប្រើប្រាស់គេហទំព័រនេះបាន ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ https://voterlist.org.kh រួចបំពេញប្រឡោះរាជធានី-ខេត្តដែលសមីខ្លួនត្រូវទៅបោះឆ្នោត ឈ្មោះ និងភេទជាដើម រួចចុចពាក្យស្វែងរក។
ទិន្ន័យដែលបានពីការស្វែងរកនេះនឹងមានបង្ហាញដូចជាឈ្មោះអ្នកបោះឆ្នោត ថ្ងៃខែឆ្នាំកំណើត លេខការិយាល័យបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោតជាដើម។
អ្នកបោះឆ្នោតអាចចូលពីនិត្យឈ្មោះតាមរយៈគេហទំព័រនេះ បើសិនជាមិនបានទទួលប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ឬក៏បាត់ប័ណ្ណមួយនេះ។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល៕
ចុចអាន៖