• 2018-07-27 07:24:04
  • ព័ត៌មាន

ដឹងអត់ ការបោះឆ្នោតនៅកូរ៉េខាងជើង ប្រព្រឹត្តិទៅដូចម្តេចខ្លះ?

  • 2018-07-27 07:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់ ៤ ទៅ ៥ឆ្នាំម្តង សម្រាប់​សភា​ប្រជាជន​ជាន់ខ្ពស់ (Supreme People's Assembly) និង រៀងរាល់ ៤ឆ្នាំម្តង សម្រាប់​សភា​ប្រជាជន​ក្នុង​តំបន់ (Local People's Assemblies)។

ទោះ​បី​ជា​យ៉ាង​ណា ការ​បោះឆ្នោត​នោះ​ហាក់​បី​ដូច​ជា​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រជាធិបតេយ្យ។ បើ​ទោះ​បី​ជា ៩៩,៧ភាគរយ​នៃ​អ្នក​បោះឆ្នោត​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​ស្រុក ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​មាន​ជម្រើស​ច្រើន​ទេ នៅ​ពេល​ត្រូវ​ជ្រើសរើស​យក​នរណា​ដែល​ពួកគេ​គាំទ្រ។

បេក្ខជន​ដែល​ឈរ​ឈ្មោះ​នៅ​លើ​សន្លឹកឆ្នោត​ទាំងអស់ ត្រូវ​បាន​ជ្រើសរើស​មុន​រួច​ជា​ស្រេច ដោយ​គណបក្ស​កាន់អំណាច​របស់​កូរ៉េខាងជើង។

ប្រអប់​ដាច់​ដោយ​ឡែក​មួយ មាន​វត្តមាន​នៅ​ទីតាំង​បោះឆ្នោត ដែល​អ្នក​បោះឆ្នោត​អាច​ប្រើ​ដើម្បី​ចុះ​ឈ្មោះ បដិសេធ​បេក្ខជន​ដែល​គណបក្ស​កាន់អំណាច​បាន​ជ្រើសរើស។ ទោះ​បី​ជា​យ៉ាង​ណា បេក្ខជន​ដែល​បាន​ជ្រើសរើស សុទ្ធតែ​ទទួល​បាន​ការ​បោះឆ្នោត​ឲ្យ ១០០ភាគរយ ពោល​គឺ​គ្មាន​នរណា​បោះឆ្នោត​ជំទាស់ ឬ​ប្រសិន​បើ​ពួកគេ​ជំទាស់ សន្លឹក​ឆ្នោត​របស់​ពួកគេ​ក៏​មិន​ត្រូវ​បាន​រាប់​ដែរ។

គួរ​បញ្ជាក់​ថា ការ​បោះឆ្នោត​ចុងក្រោយ​បង្អស់​របស់​កូរ៉េខាងជើង ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់ លោក គីម ជុងអ៊ុន បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក គីម ជុងអ៊ីល នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ២០១១៕

ខាងក្រោមនេះគឺជាលទ្ធផលសង្ខេប នៃការបោះឆ្នោតសភាប្រជាជនកំពូលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៤៖

  • គណបក្ស Workers' Party of Korea ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់ លោក គីម ជុងអ៊ុន ទទួល​បាន​កៅអី ៦០៧ អាសនៈ

  • គណបក្ស Korean Social Democratic Party ទទួល​បាន​កៅអី ៥០ អាសនៈ

  • គណបក្ស Chondoist Chongu Party ទទួល​បាន​កៅអី ២២ អាសនៈ

  • គណបក្ស General Association of Korean Residents in Japan ទទួល​បាន​កៅអី ៥ អាសនៈ

  • គណបក្ស Religious Associations ទទួល​បាន​កៅអី ៣ អាសនៈ

ចុច​អាន៖

ប្រភព៖ Mentalfloss ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់