• 2018-07-31 07:13:36
  • ព័ត៌មាន

ឌូតឺតេ ចេញកណ្ដាប់ដៃដែក កម្ទេចឡានគេចពន្ធ ៦០គ្រឿង តម្លៃលានដុល្លារ (មានវីដេអូ)

  • 2018-07-31 07:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ទំនើប​គេច​ពន្ធ​ជាង ៦០​គ្រឿង ត្រូវ​បាន​ប្រធានាធិបតី​ហ្វីលីពីន បញ្ជា​ឲ្យ​ត្រាក់ទ័រ​កិន​កម្ទេច​ចោល​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ខេត្ត Cagayan។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​ពាក់​មួក​ពណ៌​ស និង​ឈរ​មើល​រថយន្ត​ទំនើប​ទាំង​នោះ​ត្រូវ​កម្ទេច​ចោល​ក្នុង​ពិធី​មួយ​នៅ​ខេត្ត Cagayan។ ជាមួយ​គ្នា​ដែរ រថយន្ត​ទំនើប​ទាំង​នេះ ត្រូវ​បាន​គេ​ដឹង​ថា​នាំ​ចូល​ក្នុង​ប្រទេស​ហ្វីលីពីន​ដោយ​ខុស​ច្បាប់ ហើយ​មាន​តម្លៃ​សរុប​ជាង ៥,៤ លាន​ដុល្លារ​ឯណោះ។

គួរ​ឲ្យ​ដឹង​ថា រថយន្ត​ទំនើប​នេះ​មាន​ម៉ាក​ល្បី​ៗ​ដូច​ជា Lamboghini, Porsche, Mercedes Benz និង​ម៉ូតូ Harley Davidson ជា​ដើម៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ iTV ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់