- 2018-08-06 07:40:31
- ព័ត៌មាន
ការពិតគួរឲ្យភ្ញាក់ផ្អើលទាំង១០ ពីមេដឹកនាំផ្តាច់ការ អាដូហ្វ ហ៊ីត្លែ កម្រមានអ្នកដឹង
- 2018-08-06 07:40:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតគួរឲ្យភ្ញាក់ផ្អើលទាំង១០ ពីមេដឹកនាំផ្តាច់ការ អាដូហ្វ ហ៊ីត្លែ កម្រមានអ្នកដឹង
ចន្លោះមិនឃើញ
អាដូហ្វ ហ៊ីត្លែ កើតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ១៨៨៩ នៅប្រទេសអូទ្រីស រួចផ្លាស់ទៅរស់នៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៩១៣។ លោកគឺជាអ្នកនយោបាយអាល្លឺម៉ង់ , អ្នកបដិវត្ត , អ្នកមនោគមវិជ្ជា , មេដឹកនាំគណបក្ស Nazi និងជាអធិការបតីអាល្លឺម៉ង់ ពីឆ្នាំ ១៩៣៣ ដល់ ១៩៤៥ ហើយក៏ជាមេដឹកនាំ Führer of Nazi Germany ពីឆ្នាំ ១៩៣៤ ដល់ ១៩៤៥ ផងដែរ។
ខាងក្រោមនេះគឺជារឿងរ៉ាវពិតគួរឲ្យភ្ញាក់ផ្អើលទាំង១០ ពីមេដឹកនាំផ្ដាច់ការ អាដូហ្វ ហ៊ីត្លែ កម្រមានអ្នកដឹង៖
#១ ទំនាក់ទំនងស្នេហាយូរបំផុតរបស់ ហ៊ីត្លែ គឺជាមួយអ្នកស្រី Eva Braun (១៩១២-១៩៤៥)។ អ្នកស្រី Eva បានព្យាយាមធ្វើអត្តឃាតដល់ទៅ ២ដង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ ហ៊ីត្លែ។
#២ ហ៊ីត្លែ គឺជាវាគ្មិនដ៏ល្អមួយរូប ប៉ុន្តែលោកមានសំឡេងស្អក ដោយសារតែទទួលរងការវាយប្រហារឧស្ម័ន ក្នុងអំឡុងសង្គ្រាមលោកលើកទី១។
#៣ ហ៊ីត្លែ និង អ្នកស្រី Eva Braun បានរៀបការនៅក្នុងឆ្នាំ១៩៤៥ ហើយបានសម្លាប់ខ្លួនរយៈពេល ៣៦ម៉ោងក្រោយ។ នៅពេលនោះ អ្នកស្រី Eva មានអាយុ៣៣ឆ្នាំ ខណៈ ហ៊ីត្លែ មានអាយុ ៥៦ឆ្នាំ។ ហ៊ីត្លែ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងនៅថ្ងៃទី៣០ មេសា ឆ្នាំ ១៩៤៥ នៅអាយុ ៥៦ឆ្នាំ ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីគេចចេញពីការតាមចាប់ខ្លួនទាំងរស់របស់កងទ័ពសូវៀត។ ក្រោយបាញ់សម្លាប់ខ្លួន ភរិយារបស់លោក គឺអ្នកស្រី Eva Braunក៏បានលេបថ្នាំពុលសម្លាប់ខ្លួនតាមក្រោយដែរ។
#៤ ឈ្មោះ «Adolph» (អាដូហ្វ) មានន័យថា «Noble Wolf»។ នៅពេលចូលធ្វើការដំបូង ហ៊ីត្លែ បានប្រើឈ្មោះក្លែងក្លាយថា «Herr Wolf»។ ហ៊ីត្លែ បានដាក់ឈ្មោះបន្ទាយរបស់ខ្លួនថា «Wolf's Liar» និង «Wolf’s Headquarters» ហើយដាក់ឈ្មោះសុនខចិញ្ចឹមរបស់ខ្លួនថា «Wolf»។
#៥ ក្រោយពេលក្លាយជាអធិការបតីនៃប្រទេសអាល្លឺម៉ង់ ហ៊ីត្លែ បានបញ្ជាឲ្យធ្វើឃាត និងសម្លាប់មនុស្សជាច្រើន ខណៈចលនានេះត្រូវបានគេហៅថា «Blood Purge» ដែលគោលដៅសំខាន់គឺគូប្រជែងនៅក្នុងគណបក្ស។
#៦ ហ៊ីត្លែ បានជាប់ពន្ធនាគារនៅក្នុងឆ្នាំ១៩២៣ នៅពេលដែលលោកចូលរួមចលនា «Beer Hall Putsch» ដែលប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាល។ ក្នុងអំឡុងពេលជាប់ពន្ធនាគារនោះ លោកបានសរសេរប្រវត្តិរបស់ខ្លួនក្រោមចំណងជើងថា «Mein Kampf» (ការតស៊ូរបស់ខ្ញុំ)។
#៧ គោលនយោបាយប្រកាន់ជាតិសាសន៍ និងពួកកំពូលនិយមរបស់ហ៊ីត្លែ បាននាំឲ្យមានការសម្លាប់មនុស្សចំនួន ១១លាននាក់ ដែលរាប់បញ្ចូលទាំងសាសន៍ Jews ៦លាននាក់ផងដែរ។ សរុបមក មានមនុស្សចន្លោះពី ៥០ ទៅ ៧០ លាននាក់បានស្លាប់ក្នុងអំឡុងសង្គ្រាមលោកលើកទី២។
#៨ ហ៊ីត្លែ គឺជាកូនទី៤ ក្នុងចំណោមបងប្អូន ៦នាក់។ បងប្រុសរបស់លោក ឈ្មោះ Gustav, Ida និង Otto បានស្លាប់នៅវ័យក្មេង។ ប្អូនប្រុសរបស់លោកឈ្មោះ Edmund ស្លាប់ដោយសារជំងឺកញ្ជ្រឹល នៅឆ្នាំ១៩០០ នៅពេលដែល ហ៊ីត្លែ ទើបតែមានអាយុ ១១ឆ្នាំ។ ក្នុងចំណោមបងប្អូនទាំងអស់របស់ ហ៊ីត្លែ មានតែបងស្រីឈ្មោះ Paula ម្នាក់ប៉ុណ្ណោះ ដែលអាចរស់រហូតដល់ពេញវ័យ។
#៩ ហ៊ីត្លែ បានជាប់ឈ្មោះជាបុរសប្រចាំឆ្នាំ (Man of the Year) របស់ទស្សនាវដ្ដី Time Magazine នៅក្នុងឆ្នាំ១៩៣៨។
#១០ ហ៊ីត្លែ បានរស់នៅក្នុងជម្រកជនអនាថារយៈពេលខ្លីមួយ បន្ទាប់ពីម្ដាយរបស់លោកបានស្លាប់ និងការបដិសេធមិនឲ្យចូលរៀនពីសាលាសិល្បៈមួយ៕
ចុចអាន៖