
- 2018-08-07 00:00:00
- ព័ត៌មាន
ល្បងប្រាជ្ញា៖ សម្អាងលើរបស់ដែលពួកគេកាន់ តើនរណាជាឃាតករ?
- 2018-08-07 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បងប្រាជ្ញា៖ សម្អាងលើរបស់ដែលពួកគេកាន់ តើនរណាជាឃាតករ?
ចន្លោះមិនឃើញ
មិត្តភ័ក្ដិ៤នាក់ តែងតែចូលកន្លែងសូណាជាមួយគ្នា។ ពួកគេទាំង៤នាក់តែងតែយករបស់មួយចំនួនទៅតាមខ្លួនជានិច្ច។
បុរសទី១ ឈ្មោះ Jack ជាតន្ត្រីករ តែងយកឧបករណ៍ iPod ទៅជាមួយសម្រាប់ស្ដាប់ចម្រៀង។
បុរសទី២ ឈ្មោះ Steve ជាបុគ្គលិកធនាគារ តែងយកដបទឹកទៅជាមួយសម្រាប់ផឹក។
បុរសទី៣ ឈ្មោះ Michael និង ជនរងគ្រោះឈ្មោះ Patrick ជាមេធាវី តែងយកឯកសារមួយចំនួនសម្រាប់អាន។
នៅថ្ងៃមួយ Patrick ត្រូវបានគេសម្លាប់នៅក្នុងកន្លែងសូណានោះដោយវត្ថុមុតស្រួច។ មិនយូរប៉ុន្មានប៉ូលិសក៏បានមកដល់ និងធ្វើការត្រួតពិនិត្យមើល ប៉ុន្តែប៉ូលិសបែរជារកមិនឃើញវត្ថុមុតស្រួច ដែលចាក់សម្លាប់ Patrick ឡើយ។
តើករណីនេះអាចកើតឡើងយ៉ាងដូចម្ដេច? តើនរណាជាឃាតក? (មានចម្លើយនៅខាងក្រោម)
ចម្លើយ៖ Patrick ត្រូវបានចាក់សម្លាប់ដោយ Steve ដោយប្រើប្រាស់ដុំទឹកកកមុតស្រួចនៅក្នុងដបទឹករបស់គេ។ អាវុធធ្វើឃាតនោះ បានរលាយក្លាយទៅជាទឹក នៅពេលដែលប៉ូលិសមកដល់៕
ចុចអាន៖