• 2018-08-09 09:19:23
  • ព័ត៌មាន

ឌូតឺតេ គំរាមសម្លាប់មន្ត្រីប៉ូលិសជាង ១០០ នាក់ ពាក់ព័ន្ធអំពើពុករលួយ (មានវីដេអូ)

  • 2018-08-09 09:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ហ្វីលីពីន លោក រូឌ្រីហ្គោ ឌូតឺតេ បាន​ចេញ​មុខ​គំរាម​សម្លាប់​ប៉ូលិស​ជាតិ​ជាង ១០០ នាក់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។

យោង​តាម​ភ្នាក់​ងារ CNN ក្នុង​ប្រទេស​ហ្វីលីពីន​ឲ្យ​ដឹង​ថា ប៉ូលិស​ចំនួន ១០២ នាក់ ត្រូវ​បាន​ឲ្យ​ឈរ​តម្រៀប​គ្នា​នៅ​មុខ​វិមាន​ប្រធានាធិបតី។ នៅ​ចំពោះ​មុខ​​សារព័ត៌មាន​ជា​ច្រើន លោក ឌូតឺតេ បាន​ស្រែក​ទៅ​កាន់​មន្ត្រី​ប៉ូលិស​ទាំង​នោះ​ថា "អ្នក​ឯង​ពិត​ជា​អត់​ប្រយោជន៍​ណាស់​សម្រាប់​ខ្ញុំ ហើយ​អ្នក​ឯង​គឺ​ជា​ឈ្លើង​សង្គម។ ប្រសិន​បើ​នៅ​តែ​បន្ត​បែប​នេះ​ទៀត ខ្ញុំ​ប្រាកដ​ជា​សម្លាប់​អ្នក​ឯង​ទាំង​អស់​គ្នា​ចោល​ហើយ។"

គួរ​ឲ្យ​ដឹង​ថា ប៉ូលិស​ទាំង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​អំពើ​ប្លន់, ការ​ជំរិត​ទារ​ប្រាក់, ការ​ឃុំឃាំង​ប្រជាជន​ដោយ​ខុស​ច្បាប់, ការ​ចាប់​ជំរិត, ការ​ចាប់​រំលោភ និង​អវត្ដមាន​ពី​តួ​នាទី​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​ដើម៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់