
- 2018-08-10 00:00:00
- ព័ត៌មាន
ចាក់សម្លាប់ភ្ញៀវក្នុងបន្ទប់ តែគេចមិនផុត ដោយសារនិយាយជាន់កែងខ្លួនឯង
- 2018-08-10 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់សម្លាប់ភ្ញៀវក្នុងបន្ទប់ តែគេចមិនផុត ដោយសារនិយាយជាន់កែងខ្លួនឯង
ចន្លោះមិនឃើញ
បុរសម្នាក់មានឈ្មោះថា James ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ។ បន្ទប់នោះគ្មានបង្អួច ហើយទ្វារបានចាក់សោជាប់ទៀត។
ទោះបីជាយ៉ាងណា គេបានដឹងថាមនុស្សចំនួន៤នាក់ មានសោបន្ទប់របស់ James។ ពួកគេបានឆ្លើយសារភាពដូចទៅ៖
Sophia ជាអ្នកបម្រើបាននិយាយថា៖ «ខ្ញុំមកដើម្បីដាស់លោក James។ នៅពេលខ្ញុំឃើញគាត់ស្លាប់ ខ្ញុំក៏ស្រែកតែម្ដង»។
John ជាប្រធានអ្នកបម្រើបាននិយាយថា៖ «នៅពេលខ្ញុំឮសំឡេងស្រែក ខ្ញុំក៏រត់មកបន្ទប់នេះ រួចបើកភ្លើង និងបានឃើញលោក James ត្រូវកាំបិតចាក់.កទៅហើយ»។
Sarah ជាគ្រូបង្រៀនឯកជនបាននិយាយថា៖ «ខ្ញុំបានរត់មកជាមួយលោក John។ នៅពេលគាត់បើកភ្លើង ខ្ញុំឃើញបន្ទប់សុទ្ធតែឈាម»។
Jack ជាចុងភៅបាននិយាយថា៖ «ខ្ញុំកំពុងរៀបចំអាហារពេលព្រឹក មិនបានឃើញអ្វីទាំងអស់»។
តើក្នុងចំណោមពួកគេទាំង ៤នាក់ នរណាជាអ្នកនិយាយកុហក ហើយជាឃាតកពិតប្រាកដដែលសម្លាប់ James? (សូមគិតពិចារណា មុនពេលមើលចម្លើយនៅខាងក្រោម)
ចម្លើយ៖ គឺ Sophia ព្រោះបន្ទប់ងងឹត (មិនទាន់បើកភ្លើង) នាងមិនអាចមើលឃើញ លោក James ស្លាប់ឡើយ លុះត្រាតែនាងបានដឹងរួចទៅហើយ៕
ចុចអាន៖