
- 2018-08-13 09:05:29
- សេដ្ឋកិច្ច
នេះគំរូកិច្ចសន្យាទិញ-លក់ដីផ្ទះ ងាយស្រួលបំផុត មិនឲ្យគេបន្លំបាន
- 2018-08-13 09:05:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះគំរូកិច្ចសន្យាទិញ-លក់ដីផ្ទះ ងាយស្រួលបំផុត មិនឲ្យគេបន្លំបាន
ចន្លោះមិនឃើញ
ខណៈវិស័យអចលនទ្រព្យកំពុងមានសន្ទុះនៅកម្ពុជា អ្នករកស៊ី និង អ្នកមានតម្រូវការក្នុងវិស័យនេះចាំបាច់ត្រូវការកិច្ចសន្យាទិញលក់មួយប្រកបដោយសុវត្ថិភាព។ ជាក់ស្ដែង កិច្ចសន្យាមួយដែលពេញលេញ ត្រូវស្របតាមក្រមរដ្ឋប្បវេណីរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ប៉ូ អ៊ីវគង់ អគ្គនាយក្រុមហ៊ុន Advance Realestate ពន្យល់ថា កិច្ចសន្យាទិញ-លក់អចលនទ្រព្យពេញលេញ និងមានសុវត្ថិភាព ក្រៅពីមានបុគ្គលអ្នកលក់ និងអ្នកទិញ នោះត្រូវតែមានអាជ្ញាកណ្ដាលជាសាក្សី តួយ៉ាងក្រុមហ៊ុនអចលនទ្រព្យ និងរដ្ឋបាលស្របច្បាប់។
អ្នកជំនាញបន្ថែមថា នៅក្នុងកិច្ចសន្យាមួយ ដែលមានភាគី «អ្នកលក់អចលនទ្រព្យ» មានករណីយកិច្ចត្រូវប្រគល់ ឬផ្ទេរកម្មសិទ្ធិកាន់កាប់របស់ខ្លួនឲ្យទៅភាគីម្ខាងទៀតដែលជា «អ្នកទិញអចលនទ្រព្យ» ហើយអ្នកទិញនេះមានករណីយកិច្ចទូទាត់ប្រាក់ជាថ្លៃនៃទ្រព្យនោះទៅឲ្យអ្នកលក់វិញ។ រាល់កិច្ចសន្យាទិញ-លក់នីមួយៗ មានប្រការរាយៗមិនក្រោម ១០ចំណុចនោះទេ ដែលអ្នកលក់ និងអ្នកទិញ ត្រូវព្រមព្រៀងគ្នាឲ្យរួចរាល់ មុនសម្រេចផ្ទេរកម្មសិទ្ធ។ ចុចទីនេះ ដើម្បី Download
ដូចនេះ ដើម្បីចងក្រងកិច្ចសន្យាដែលមានសុវត្ថិភាព និងស្របច្បាប់ សូមមើលគំរូធ្វើកិច្ចសន្យាទិញលក់ដី-ផ្ទះ ដូចខាងក្រោម៖
អានបន្ត៖