• 2018-08-15 06:47:58
  • ព័ត៌មាន

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ ៣នាក់ ករណីប៉ងធ្វើឃាតប្រធានាធិបតីវ៉េណេស៊ុយអេឡា

  • 2018-08-15 06:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់ខ្ពស់ ៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទប្រកាន់​ថា​បាន​ប៉ុនប៉ង​ធ្វើ​ឃាត​ប្រធានាធិបតី Nicolas Maduro កាល​ពី​ថ្ងៃ​ទី ៤​ខែសីហា​កន្លង​ទៅ។

ឧត្ដមសេនីយ៍​ឯក Alejandro Perez Gomez រួម​ជាមួយ​វរសេនីយ​ឯក Pedro Javier Zambrano និង​អ្នក​នយោបាយ​មក​ពី​បក្ស​ប្រឆាំង Jaun Rquesens ត្រូវ​បាន​ប្រឈម​មុខ​នឹង​តុលាការ​កាល​ពី​ថ្ងៃ ចន្ទ។ យោង​តាម​មេធាវី Tarek William Saab ឲ្យ​ដឹង​ថា​មន្ត្រី​ជាន់​ខ្ពស់​ទាំង ៣​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ស្ថិត​ពី​ក្រោយ​គម្រោង​ប៉ុនប៉ង​ធ្វើ​ឃាត​ប្រធានាធិបតី។ លោក​បន្ត​ថា "ការ​ឃាត់​ខ្លួន ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កំណត់​បាន​អត្តសញ្ញាណ​របស់​ពួកគេ។"

គួរ​ឲ្យ​ដឹង​ថា ការ​ប៉ង​ធ្វើ​ឃាត​មិន​បាន​សម្រេច​មក​លើ​ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro កាល​ពី​ថ្ងៃ​ទី​៤ខែ​សីហា​ក្នុង​ទីក្រុង Caracas ត្រូវ​បាន​ធ្វើ​ឡើ​បង្ហោះ​ដ្រូន​២គ្រឿង ដែល​មាន​បំពាក់​គ្រាប់បែក C-4 ទៅកាន់​ឆាក​វេទិកា​បណ្ដាល​ឲ្យ​ទាហាន​យ៉ាង​ហោច​ណាស់ ៧​នាក់ បាន​រង​របួស​៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់