- 2018-08-23 03:44:26
- ព័ត៌មាន
ឌូតឺតេ ព្រមានចិនហាមធ្វើរឿង១នៅសមុទ្រហ្វីលីពីន បើមិនចង់មានសង្គ្រាម
- 2018-08-23 03:44:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេ ព្រមានចិនហាមធ្វើរឿង១នៅសមុទ្រហ្វីលីពីន បើមិនចង់មានសង្គ្រាម
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានរដ្ឋាភិបាលចិនចំៗ ថាកុំឲ្យបូមប្រេងនិងធនធានផ្សេងៗទៀតនៅសមុទ្រហ្វីលីពីនខាងលិច បើមិនដូច្នោះសង្គ្រាមអាចនឹងកើតឡើង។
ខណៈពេលដែលប្រទេសចិន បានទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលរួមទាំងសមុទ្រហ្វីលីពីនខាងលិចថាជារបស់ខ្លួន។ ប៉ុន្តែតុលាការបានបដិសេធការទាមទារ និងទទួលស្គាល់សមុទ្រហ្វីលីពីនខាងលិច ស្ថិតក្នុងទឹកដីហ្វីលីពីនដែលពួកគេអាចទាញយកធនធានពីក្នុងទឹកនៅតំបន់នេះបាន។
នៅក្នុងជំនួបជាមួយចៅហ្វាយក្រុង Visayas កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីរូបនេះឲ្យដឹងថា "ខ្ញុំបានប្រាប់លោក Xi Jinping ថាយើងក៏មានការទាមទារ និងសេចក្ដីសម្រេចផងដែរ។ ក្នុងអំឡុងពេលដែលខ្ញុំនៅកាន់តំណែង ខ្ញុំនឹងការពារសេចក្តីសម្រេចនេះ បើមិនដូច្នោះទេសង្គ្រាម និងការសម្លាប់រង្គាលនឹងកើតមានឡើង។ ប្រសិនបើអ្នកហ៊ានបូមប្រេងនៅតំបន់ អ្នកនឹងមានបញ្ហា។"
គួរឲ្យដឹងថា នេះជាលើកទីបីហើយដែលបុរសខ្លាំងហ្វីលីពីនព្រមានរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីការពារទឹកដីរបស់ខ្លួន ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង៕
ចុចអាន ៖