• 2018-08-28 02:13:28
  • ព័ត៌មាន

ចូលមើលទិដ្ឋភាព​ខាងក្នុងផ្ទះលាក់ខ្លួនក្នុងរូងភ្នំ ស្អាតកប់!

  • 2018-08-28 02:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​ដ៏​ប្រណីត​មួយ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា រូង​ភ្នំ​ដ៏​ប្រណីត​បំផុត​លើ​ពិភពលោក ដែលធ្លាប់​​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ​កប់​ក្តោង។

ស្ថិត​នៅ​ក្នុង​រដ្ឋ Arkansas សហរដ្ឋអាមេរិក រូងភ្នំ Beckham Creek Cave Lodge ខាង​លើ​នេះ ត្រូវ​បាន​កសាង​ឡើង​ជា​កន្លែង​សម្រាប់​ជ្រក និង​គេច​ពី​គ្រាប់​ផ្លោង ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​គេ​ជួសជុល​ឡើង​ជា​សណ្ឋាគារ​ប្រណីត។ វា​អាច​ផ្ទុក​ភ្ញៀវ​រហូត​ដល់​ទៅ ៨នាក់ នៅ​ក្នុង​រូង​ភ្នំ​ដែល​ពោរពេញ​ទៅ​ដោយ​ថ្ម​លយ​ស្រួចៗ និង​ទឹកជ្រោះ​ធម្មជាតិ ហើយ​ថែម​ទាំង​មាន​កន្លែង​ចុះ​ចត​ឧទ្ធម្ភាគចក្រ​ទៀត​ផង។

ផ្ទះ​ដែល​អាប់ឌែត​ឡើង​ជា​សណ្ឋាគារ​នេះ មានទំហំ ៥៥០ម៉ែត្រ​ការ៉េ​ខ រុំ​ព័ទ្ធ​ដោយ​ទេសភាព​បែប​ធម្មជាតិ ធ្លាប់ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​ចាប់​ពី​តម្លៃ ២,៥លាន​ដុល្លារ កាលពីឆ្នាំ២០១៨៕

តោះ! ទៅ​មើល​ទិដ្ឋភាព​ផ្នែក​ខាង​ក្នុង​នៃ​សណ្ឋាគារ​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​នោះ​ទាំង​អស់​គ្នា៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់