• 2018-08-29 01:38:15
  • ព័ត៌មាន

មកមើល ទិដ្ឋភាពបុរសខ្លាំងរុស្ស៊ី សម្រាកលំហែកាយខុសពីគេនៅស៊ីបេរី (មានវីដេអូ)

  • 2018-08-29 01:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ទីក្រុង​គ្រីមឡាំង បាន​បញ្ចេញ​រូប​ភាព​មួយ​ចំនួន​បង្ហាញ​ពី​ប្រធានាធិបតី​របស់​ខ្លួន​កំពុង​សម្រាក​លំហែ​កាយ​នៅ​តំបន់​ស៊ីបេរី។

នៅ​ក្នុង​រូប​ភាព​ជា​ច្រើន គេ​ឃើញ​លោក​ពូទីន​កំពុង​ដើរ​ឡើង​ភ្នំ និង​ចូល​ក្នុង​ព្រៃ​ឈើ​ហើយ​អម​ដំណើរ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ទៀត​ផង។ យោង​តាម​អ្ន​កនាំ​ពាក្យ​ឲ្យ​ដឹង​ថា ប្រធានាធិបតី​បាន​សម្រេច​ចិត្ត​ភ្លាម​ៗ​រួច​ហោះ​ទៅ​កាន់​សាធារណ​រដ្ឋ Tuva ដើម្បី​សម្រាក​លំហែ​កាយ​ចុង​សប្ដាហ៍។ លើស​ពី​នេះ​ទៀត គេ​ក៏​ឃើញ​មាន​វត្តមាន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក Sergei Shoigu រួម​ដំណើរ​ជាមួយ​លោក​ពូទីន​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា តំបន់​ដែល​លោក​ពូទីន​ទៅ​សម្រាក​លំហែ​កាយ​នេះ គឺ​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​អន្តរជាតិ​របស់​អង្គការ យូណេស្កូ ដែល​ជា​ជម្រក​​សត្វ និង​រុក្ខជាតិ​រាប់​រយ​ប្រភេទ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Thenews ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី