- 2018-08-31 04:39:59
- ព័ត៌មាន
ឱកាសល្អ ក្រសួងសាធារណការ ប្រកាសប្រឡងជ្រើសរើសមន្ត្រី៥០កន្លែង
- 2018-08-31 04:39:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អ ក្រសួងសាធារណការ ប្រកាសប្រឡងជ្រើសរើសមន្ត្រី៥០កន្លែង
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹងជញ្ជូនប្រកាសប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិលចំនួន៥០នាក់ឲ្យចូលបម្រើការនៅកម្រិតថ្នាក់ជាតិ និងតាមមន្ទីរខេត្ត។
ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រសួងសាធារណការប្រកាសជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិលឲ្យប្រឡងចូលបម្រើការនៅអង្គភាពថ្នាក់ជាតិចំនួន២៥កន្លែង និងថ្នាក់ក្រោមជាតិ ឬតាមមន្ទីរខេត្តចំនួន២៥កន្លែង។ សម្រាប់ការជ្រើសរើសនេះមានទាំងក្របខណ្ឌ «ក» និងក្របខណ្ឌ «គ»។ នេះបើតាមប្រភពដដែល។
ប្រភពខាងលើបន្តថាសម្រាប់អ្នកចាប់អារម្មណ៍នឹងមុខតំណែងនៅស្ថាប័នមួយនេះអាចទៅសុំចុះឈ្មោះប្រឡងបានទៅទីស្តីការក្រសួង និងនៅតាមមន្ទីរខេត្តចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
សម្រាប់វិញ្ញាសាប្រឡងក្របខណ្ឌ «ក» មានវប្បធម៌ទូទៅ ភាសាអង់គ្លេស និងមុខជំនាញ។ រីឯក្របខណ្ឌ «គ» វិញគឺចំណេះដឹងទូទៅ គណិតវិទ្យា និងគីមីវិទ្យា-រូបវិទ្យា៕