• 2018-09-02 02:48:28
  • ព័ត៌មាន

អាមេរិកគ្រោងផ្ដាច់ជំនួយជាង ៣០០លានដុល្លារដល់ប៉ាគីស្ថាន ព្រោះហេតុផល១

  • 2018-09-02 02:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោធា​អាមេរិក បាន​ចេញ​មុខ​អះអាង​ថា​ខ្លួន​កំពុង​លប់​ចោល​ជំនួយ​ជា​ទឹក​ប្រាក់​ជាង ៣០០ លាន​ដុល្លារ​ដល់​ប៉ាគីស្ថាន ដោយ​សារ​រដ្ឋាភិបាល​ក្រុង Islamabad បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្រុម​សកម្ម​ប្រយុទ្ធ។

យោង​តាម​អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​ឲ្យ​ដឹង​ថា កង​ទ័ព​អាមេរិក​នឹង​បង្វែរ​លុយ​ទាំង​នោះ​ទៅ​ប្រើ​ប្រាស់​សម្រាប់​អាទិភាព​បន្ទាន់​ផ្សេង​ទៀត​វិញ។ ការ​ធ្វើ​ដូចនេះ ត្រូវ​បាន​ឯកភាព​ដោយ​សភា​អាមេរិក​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ព្យួរ​ដែល​ប្រកាស​កាល​ពី​ខែ​មករា​កន្លង​ទៅ។ ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ក៏​បាន​ចោទ​ប្រកាន់​ប៉ាគីស្ថាន​ថា​កំពុង​បោកប្រាស់​អាមេរិក​ដើម្បី​ទទួល​លុយ​ជា​ច្រើន​ពាន់​លាន​ដុល្លារ។

គួរ​ឲ្យ​ដឹង​ថា នាយកដ្ឋាន​រដ្ឋ​អាមេរិក បាន​រិះគន់​រដ្ឋាភិបាល​ប៉ាគីស្ថាន​សម្រាប់​ការ​បរាជ័យ​ក្នុង​ដោះ​ស្រាយ​ជាមួយ​ក្រុម​ភេរវករ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​របស់​ខ្លួន​រួម​ទាំង​ក្រុម Haqqani និង Taliban ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាមេរិក​សម្រេច​ផ្ដាច់​ជំនួយ​តែ​ម្ដង៕

ចុចអាន ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់