- 2018-09-02 04:21:25
- ព័ត៌មាន
បែកធ្លាយការពិត បុរសខ្លាំងហ្វីលីពីនទៅទស្សនកិច្ចអ៊ីស្រាអែល លួចធ្វើរឿងមួយ
- 2018-09-02 04:21:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយការពិត បុរសខ្លាំងហ្វីលីពីនទៅទស្សនកិច្ចអ៊ីស្រាអែល លួចធ្វើរឿងមួយ
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីនលោក រូឌ្រីហ្គោ ឌូតឺតេ ត្រូវបានរាយការណ៍ថានឹងធ្វើដំណើរទៅដល់ប្រទេស អ៊ីស្រាអែលនៅល្ងាចថ្ងៃអាទិត្យទី ២ ខែកញ្ញានេះសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ។
យោងតាមកាលបរិច្ឆេទផ្លូវការឲ្យដឹងថា ប្រធានាធិបតីរូបនេះនឹងទទួលទានអាហារជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងជួបជាមួយប្រធានាធិបតី Reuven Rivlin ផងដែរ។ លើសពីនេះទៀត លោកនឹងចូលរួមក្នុងព្រឹត្តិការណ៍មួយពាក់ពន្ធ័នឹងប្រជាជនហ្វីលីពិនដែលកំពុងធ្វើការនៅប្រទេសអ៊ីស្រាអែល ក៏ដូចជាទស្សនកិច្ចវិមានសារមន្ទីរ Yad Vashem Holocaust ផងដែរ។
យ៉ាងណាក៏ដោយ មានរឿងមួយចំនួននៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរូបនេះដែលត្រូវបានព្យាយាមបិទបាំងពីសាធារណ។ លោកឌូតឺតេ នឹងទៅទស្សនាការបង្ហាញអាវុធទំនើប និងឧបករណ៍ដែលរៀបចំដោយក្រសួងការពារជាតិអ៊ីស្រាអែល។ អ្វីដែលពិសេសជាងនេះទៅទៀត គោលបំណងសំខាន់របស់លោកឌូតឺតេ គឺដើម្បីចុះហត្ថលេខាផ្ដល់អាជ្ញាប័ណ្ណបូមប្រេងដល់ក្រុមហ៊ុន Ratio Petroleum ដែលជាក្រុមហ៊ុនរបស់អ៊ីស្រាអែលក្នុងប្រទេសហ្វីលីពីន។
គួរឲ្យដឹងថា ក្រុមហ៊ុនអ៊ីស្រាអែលមួយនេះ គឺជាអ្នកដេញថ្លៃបានកាលពីបីឆ្នាំមុនសម្រាប់អាជ្ញាប័ណ្ណបូមប្រេងនៅឈូងសមុទ្រដែលបានចេញដោយក្រសួងថាមពលហ្វីលីពីន។ ប៉ុន្តែដំណើរការបូមប្រេង ត្រូវរង់ចាំការចុះហត្ថលេខារបស់លោក ឌូតឺតេដោយសារមានបញ្ហាកំណែទម្រង់ និងការរិះគន់ច្រើនចំពោះការអនុញ្ញាត ក៏ដូចជាគោលការណ៍បង់ពន្ធផងដែរ៕
ចុចអាន ៖