- 2018-09-03 02:06:38
- ព័ត៌មាន
បាក់ស្ពានមួយទើបសង់រួចនៅខេត្តស្ទឹងត្រែង បង្កការភ្ញាក់ផ្អើល
- 2018-09-03 02:06:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ស្ពានមួយទើបសង់រួចនៅខេត្តស្ទឹងត្រែង បង្កការភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ស្ពានសេងកុង ឬ (ហៅស្ពានអូរគួក) ឆ្លងទន្លេសេកុង បានបាក់ស្រុតដល់ដីនៅចំណុចបង្កោលលេខ 78នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទីទី០១ កញ្ញាម្សិលមិញ។ នេះបើយោងតាមព័ត៌មានខេត្តស្ទឹងត្រែង ផ្ដល់ដំណឹងជូនឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានតាមរយៈហ្វេសប៊ុករបស់លោក។
ស្ពាននេះ បានបញ្ចប់ការសាងសង់នៅឆ្នាំ២០០៧ ឆ្លងទន្លេសេកុង ពីទីក្រុងស្ទឹងត្រែង ទៅត្រើយម្ខាងទៀត លើផ្លូវជាតិលេខ៧ ក្នុងគោលដៅទៅព្រំដែនឡាវ។ យ៉ាងណាមិញ ស្ពានមួយនេះ នៅមិនទាន់សម្ពោធដាក់ឲ្យប្រើប្រាស់នៅឡើយ ។ ព័ត៌មានលម្អិត Sabay នឹងផ្សព្វផ្សាយបន្ថែម។