• 2018-09-06 10:10:02
  • ព័ត៌មាន

មិនច្បាស់រឿងរត់សេវាធ្វើប្លង់ សាងសង់ ឬមានសំណូមពរអី អាចខលទៅ៣ខ្សែនេះបាន

  • 2018-09-06 10:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​លេខ​ទួរសព្ទ​ទំនាក់​ទំនង​សាធារណៈ ដើម្បីជួយ​ឲ្យ​ប្រជាពលរដ្ឋ​ ទទួលព័ត៌មាន សាកសួរព័ត៌មាន សំណូមពរ និងផ្ដល់ព័ត៌មានត្រឡប់ ពីការប្រើប្រាស់សេវារបស់ក្រសួង ដែលមាន​ដូចជា អាជ្ញាប័ណ្ណសាងសង់ ចុះបញ្ជីក្រុមហ៊ុន សុំច្បាប់សាងសង់ បិទ/បើក ​ជួស​ជុល​ការដ្ឋាន បើក​ស្ថានីយ​ប្រេង​ឥន្ធនៈ។

លេខ​ទួរសព្ទ​ទំនាក់​ទំនង​សាធារណៈ ទាំង​ ៣ខ្សែ​មាន ០២៣ ៤៧៧ ៥៧៧៧ ០៨៩ ៧៨៨ ៩២៧ និង ០៨៩ ៧៨៨ ៩២៨ អាចទំនាក់ទំនងចាប់ពីថ្ងៃចន្ទ ដល់ស្រុក ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ រាល់​សេវា​ពាក់ព័ន្ធ​នឹង​ក្រសួង​ដែន​ដី ប្រជាពលរដ្ឋ​អាច​ទំនាក់​ទំនងទៅ​ក្រសួង​ផ្ទាល់​ ដោយមិន​ចាំបាច់​ចំណាយ​ពេល​វេលាធ្វើដំណើរទៅក្រសួងនោះទេ។

ចុចអាន៖ ឱកាសការងាររដ្ឋ មកដល់ហើយ លក្ខខណ្ឌពិសេសទៀត! ២០កន្លែង នៅក្រសួងដែនដី

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់