
- 2018-09-07 08:57:21
- ព័ត៌មាន
តើគួរសួរបែបណា? អ្នកទោសសួរអ្នកយាម រកទ្វាសុវត្ថិភាព ម្នាក់និយាយកុហក និងម្នាក់ប្រាប់ការពិត
- 2018-09-07 08:57:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគួរសួរបែបណា? អ្នកទោសសួរអ្នកយាម រកទ្វាសុវត្ថិភាព ម្នាក់និយាយកុហក និងម្នាក់ប្រាប់ការពិត
ចន្លោះមិនឃើញ
អ្នកទោស ២នាក់ ត្រូវបានគេប្រាប់ថា ពួកគេអាចមានឱកាសរួចខ្លួនចេញពីគុក។ មានទ្វាចំនួន ២ ដោយទ្វានិមួយៗមានអ្នកយាមម្នាក់នៅក្បែរនោះ។ អ្នកយាមម្នាក់ និយាយតែពាក្យកុហក ឯម្នាក់ទៀត និយាយតែពាក្យពិត។
ក្នុងចំណោមទ្វាទាំង ២ ខាងលើ មានតែទ្វាមួយប៉ុណ្ណោះ ដែលអាចនាំពួកគេទៅរកសេចក្ដីសុខ ខណៈទ្វាមួយទៀតនឹងនាំពួកគេទៅកាន់កន្លែងប្រហារជីវិត។ អ្នកទោសទាំង ២នាក់ អាចនិយាយទៅកាន់អ្នកយាមតែម្នាក់ ហើយសួរបានតែមួយសំនួរគត់។
តើពួកគេគួរសួរសំណួរបែបណា ដើម្បីអាចរកឃើញទ្វាដែលនាំទៅរកសេចក្ដីសុខបាន? (សូមគិតពិចារណា មុនពេលមើលចម្លើយនៅខាងក្រោម)
ចម្លើយ៖ ពួកគេអាចសួរអ្នកយាមមួយណាក៏បានដែរ ថា «តើទ្វាទៅរកសេចក្ដីសុខ ស្ថិតនៅជិតអ្នកយាមនិយាយកុហកមែនទេ?»
ប្រសិនបើអ្នកយាមឆ្លើយថា «ពិតមែន» ពួកគេគួរតែទៅរកទ្វាមួយទៀត ព្រោះ ៖
ប្រសិនបើជាអ្នកយាមនិយាយកុហក មានន័យថា ទ្វាមួយទៀត ទើបនាំពួកគេទៅរកសេចក្ដីសុខ
ប្រសិនបើជាអ្នកយាមនិយាយការពិតវិញ ក៏មានន័យថា ទ្វាមួយទៀត ទើបនាំពួកគេទៅរកសេចក្ដីសុខដែរ
ប្រសិនបើអ្នកយាមនិយាយថា «ទេ» ពួកគេគួរតែចូលតាមទ្វានៅក្បែរអ្នកយាមនោះតែម្ដង ព្រោះ ៖
ប្រសិនបើជាអ្នកយាមនិយាយកុហក មានន័យថា ទ្វានៅក្បែរអ្នកយាម នាំពួកគេទៅរកសេចក្ដីសុខ
ប្រសិនបើជាអ្នកយាមនិយាយការពិតវិញ ក៏មានន័យថា ទ្វានៅក្បែរអ្នកយាម នាំពួកគេទៅរកសេចក្ដីសុខដែរ
ចុចអាន៖