• 2018-09-09 03:50:42
  • ព័ត៌មាន

ស្ត្រីខ្លាំង ៣រូប នៅតែកាន់ដំណែងធំក្នុងជួររដ្ឋាភិបាលអាណត្តិថ្មីមិនរុញរា

  • 2018-09-09 03:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាសភាពរដ្ឋមន្រ្ដីគ្រប់ក្រសួង នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ គឺដូចអាណត្តិមុនទាំងអស់ ប៉ុន្តែអ្វីគួរឲ្យកត់សម្គាល់នោះ ក្នុងចំណោមរដ្ឋមន្ត្រីនៃក្រសួងចំនួន ២៩ មានស្ត្រី ៣ រូប នៅតែកាន់ដំណែងធំក្នុងជួររដ្ឋាភិបាលអាណត្តិថ្មី។ តទៅនេះ សូមណែនាំ ស្ត្រីឆ្នើមទាំងនោះ រូប ជានរណា? តើពួកគាត់បានសម្រេច និងធ្វើកិច្ចការអ្វីខ្លះ?

១. លោកជំទាវ ម៉ែន សំអន មានឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ លោកជំទាវ ជាស្ត្រីកម្ពុជាមួយរូប ដែលតែងតែដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញចូលរួម ក្នុងកិច្ចការងារសង្គមទាំងក្នុង និងក្រៅប្រទេស។

លោកជំទាវ ម៉ែន សំអន

២. លោកជំទាវ ភឿង សក្កណា មានងារជារដ្ឋមន្ត្រី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយជំរុញ និងលើកកម្ពស់សិល្បៈភាពយន្តខ្មែរឲ្យមានការអភិវឌ្ឍ និងរីកចម្រើន។ ស្នាដៃធំៗចុងក្រោយលោកជំទាវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូចជា របាំព្រះរាជទ្រព្យ (អរូបី) ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី) ចាប៉ីដងវែង (អរូបី) និងល្បែងទាញព្រ័ត្រ (អរូបី) ជាដើម។

លោកជំទាវ ភឿង សក្កណា

៣. លោកជំទាវ អ៊ឹង កន្ថាផាវី មានតួនាទីជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ លោកជំទាវ ជាស្ត្រីអង់អាចឆន្ទៈមោះមុត និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ លើកស្ទួយនូវតម្លៃ តួនាទី សិទ្ធិ អំណាច និងជីវភាពរបស់ស្ត្រីកម្ពុជា។

លោកជំទាវ អ៊ឹង កន្ថាផាវី

ដោយឡែក សមាសភាពរដ្ឋមន្ត្រីបុរសទាំង ២៦ នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់