- 2018-09-09 04:01:36
- ព័ត៌មាន
គីម ជុងអ៊ុនប៉ងទៅទស្សនកិច្ចរុស្ស៊ី ក្រោយទទួលសំបុត្រមួយច្បាប់ពី ពូទីន (មានវីដេអូ)
- 2018-09-09 04:01:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គីម ជុងអ៊ុនប៉ងទៅទស្សនកិច្ចរុស្ស៊ី ក្រោយទទួលសំបុត្រមួយច្បាប់ពី ពូទីន (មានវីដេអូ)
ចន្លោះមិនឃើញ
ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី អ្នកស្រី Valentina Matvenko បានប្រគល់សំបុត្រមួយច្បាប់របស់ប្រធានាធិបតី វ្លាឌីមៀរ ពូទីនទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន។
យោងតាមអ្នកស្រី Matvenko ឲ្យដឹងថាលោក គីម ជុងអ៊ុន មានបំណងទៅធ្វើទស្សនកិច្ចនៅរុស្ស៊ីក្រោយពេលទទួលសំបុត្រលោក ពូទីនកាលពីថ្ងៃសៅរ៍។ ចំពោះពេលវេលា និងទីតាំងជាក់លាក់ សម្រាប់ជំនួបរវាងមេដឹកនាំទាំងពីរ នឹងត្រូវបានពិភាក្សាដោយការទូតរវាងប្រទេសទាំងពីរ ប៉ុន្តែលោក គីមជុងអ៊ុន មិនចង់ពន្យារពេលទៀតនោះទេ។
គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយដែលមេដឹកនាំប្រទេសទាំងពីរ ធ្វើការឆ្លើយឆ្លងគ្នា ដោយកាលពីខែមិថុនាកន្លងទៅ លោកពូទីន បានផ្ញើសំបុត្រអញ្ជើញមួយច្បាប់ទៅកាន់លោកគីម ជុងអ៊ុនដើម្បីមកចូលរួមវេទិកាសេដ្ឋកិច្ចនាខែកញ្ញានេះ៕
សូមទស្សនាវីដេអូខាងក្រោម ៖