• 2018-09-11 01:53:55
  • ព័ត៌មាន

ទីបំផុត! ផ្នូរអេហ្ស៊ីបអាយុកាល ៤ ពាន់ឆ្នាំ បើកទ្វារឲ្យចូលទស្សនា (មានវីដេអូ)

  • 2018-09-11 01:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អេហ្ស៊ីប​បាន​បើក​ទ្វារ​ផ្នូរ​បុរាណ​មួយ​ដែល​មាន​អាយុ​កាល​ជាង ៤​ពាន់​ឆ្នាំ ឲ្យ​សាធារណជន​បាន​ចូល​ទស្សនា​នៅ​ជិត​ទីក្រុង Giza ដើម្បី​ទាក់ទាញ​ទេសចរ។

ផ្នូរ​នេះ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ ១៩៤០ ដែល​ពោរ​ពេញ​ទៅ​ដោយ​រូប​គំនូរ​ដ៏​រស់​រវើក​រាប់​ពាន់​ដែល​បន្សល់​ពី​រាជវង្ស​ទី ៦​របស់​អេហ្ស៊ីប​និង​មាន​អាយុ​កាល​ប្រហែល ៤​សហស្សវត្ស។ រដ្ឋាភិបាល​អេហ្ស៊ីប​បាន​បើក​ឲ្យ​ចូល​ទស្សនា​ផ្នូរ​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​ទី ៨​ខែ​កញ្ញា​កន្លង​ទៅ។

គួរ​ឲ្យ​ដឹង​ថា ផ្នូរ​នេះ​គឺ​ផ្នូរ​របស់​មន្ត្រី​ជាន់​ខ្ពស់​ឈ្មោះ Mehu ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ស្ដេច Pepi I ហើយ​ត្រូវ​បាន​កប់​ជាមួយ​កូន​ប្រុស​ឈ្មោះ Meren Ra និង​ចៅ​ប្រុស Heteb Kha ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់