• 2018-09-15 04:56:28
  • ព័ត៌មាន

សំណង់អច្ឆរិយ និងទីតាំងល្បីៗ ១៨ ត្រូវចិនចម្លង រួមទាំងសំណង់ប្រាសាទខ្មែរដែរ

  • 2018-09-15 04:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិន បានធ្វើការចម្លងរចនាបថ និងសាងសង់សំណង់អច្ឆរិយជាច្រើន ដែលស្ថិត​នៅជុំវិញពិភពលោក។ យ៉ាងណាក៏ដោយ គេសង្កេតឃើញសំណង់អច្ឆរិយសំខាន់ៗ និង​ទីតាំង​ល្បីៗ​ ចំនួន១៨ ដែលចិនបានចម្លង ក្នុងនោះក៏មានការចម្លងរចនាបថប្រាសាទ របស់ខ្មែរផងដែរ។

សំណង់អច្ឆរិយ និង​ទីតាំង​ទាំង១៨ មានដូចខាងក្រោម៖

១- ស្ពាន Tower Bridge របស់ក្រុងឡុងដ៍ ចក្រភពអង់គ្លេស ត្រូវបានចម្លងឡើងនៅខេត្ត Jiangsu ប្រទេសចិន។

២- ប្រាសាទ Parthenon របស់ក្រុងអាតែន ប្រទេសក្រិក ត្រូវបានចម្លងឡើងនៅខេត្ត Gansu ប្រទេសចិន។

៣- ប៉ម Eiffel របស់ក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានចម្លងឡើងនៅខេត្ត Tianducheng ប្រទេសចិន។

៤- ស្ពាន Harbour របស់ក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានចម្លងឡើងនៅក្រុងប៉េកាំង ប្រទេសចិន។

៥- កីឡដ្ឋានបុរាណ Colosseum របស់ក្រុងរ៉ូម ប្រទេសអ៊ីតាលី ត្រូវបានចម្លងឡើងនៅក្រុងម៉ាកាវ ប្រទេសចិន។

៦- ខ្លោងទ្វារ Arc de Triomphe របស់ក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានចម្លងឡើងនៅក្រុង Jiangyan ប្រទេសចិន។

៧- រូបសំណាក Great Sphinx of Giza របស់ប្រទេសអាហ្ស៊ីប ត្រូវបានចម្លងឡើងនៅក្រុង Chuzhou ប្រទេសចិន។

៨- វិមានក្រិមឡាំង របស់ក្រុងមូស្គូ ប្រទេសរុស្ស៊ី ត្រូវបានចម្លងឡើងនៅក្រុងប៉េកាំង ប្រទេសចិន។

៩- ភូមិ Florentia របស់ប្រទេសអ៊ីតាលី ត្រូវបានចម្លងឡើងនៅក្រុង Wuqing ប្រទេសចិន។

១០- ប្រឡាយចាស់របស់ក្រុង Florence ប្រទេសអ៊ីតាលី ត្រូវបានចម្លងឡើងនៅក្រុង Wuqing ប្រទេសចិន។

១១- ពីរ៉ាមីត Louvre របស់ក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានចម្លងឡើងនៅក្រុង Chongqing ប្រទេសចិន។

១២- សេតវិមាន អាមេរិក ត្រូវបានចម្លងឡើងនៅក្រុងប៉េកាំង ប្រទេសចិន។

១៣- ប្រាសាទ Karnak របស់អេហ្ស៊ីប ត្រូវបានចម្លងឡើងនៅក្រុង Wuhan ប្រទេសចិន។

១៤- រូបសំណាក Moai នៅកោះ Easter Island ត្រូវបានចម្លងឡើងនៅក្រុងប៉េកាំង ប្រទេសចិន។

១៥- សណ្ឋាគារ Chateau Laffitte ក្នុងសតវត្សទី១៧ របស់បារាំង ត្រូវបានចម្លងឡើងនៅចិន។

១៦- សហគមន៍ Hallstatt របស់ប្រទេសអូទ្រីស ត្រូវបានចម្លងឡើងនៅក្រុង Huizhou ប្រទេសចិន។

១៧- ប៉ម Tower of Pisa របស់ប្រទេសអ៊ីតាលី ត្រូវបានចម្លងឡើងនៅក្រុងសៀងហៃ ប្រទេសចិន។

១៨- សំណង់ប្រាសាទដ៏ធំដែលមានរចនាបថបែបខ្មែរ ត្រូវបានចម្លងឡើងនៅក្រុងណាននីង នៃតំបន់ស្វយ័ត​ជនជាតិជ័ងក្វាងស៊ី ប្រទេសចិន។ សំណង់នេះ ត្រូវបានសាងសង់ថ្មី នៅក្នុងសួនកម្សាន្ត ឈ្មោះ Fantawild Asian Legend ។

ចុចអាន៖

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ លាភ

មតិយោបល់