- 2018-09-20 04:30:00
- ព័ត៌មាន
ទីបំផុត សម្តេច ប្រកាសឲ្យគ្រប់កន្លែងធ្វើការ ត្រូវមានទីតាំងល្អសម្រាប់បាយថ្ងៃត្រង់
- 2018-09-20 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត សម្តេច ប្រកាសឲ្យគ្រប់កន្លែងធ្វើការ ត្រូវមានទីតាំងល្អសម្រាប់បាយថ្ងៃត្រង់
ចន្លោះមិនឃើញ
ថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យមានការរៀបចំកន្លែងសម្រាកពិសាអាហារថ្ងៃត្រង់ នៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។
នៅក្រោយការប្រកាសនេះ ក្រសួងរៀបចំដែនដី នឹងចាត់វិធានការ ២ចំណុច នេះបើយោងតាមលិខិតមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ខ្លឹមសារនៃលិខិតរបស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ពីវិធានការ២ចំណុច ស្នើទៅប្រធានមន្ទីរចាត់វិធានការ
១. ចំពោះរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលកំពុងដំណើរការ ត្រូវរៀបចំឲ្យមានកន្លែងសមស្របសម្រាប់កម្មករនិយោជិត សម្រាកពិសាអាហារថ្ងៃត្រង់។
២. ចំពោះការស្នើសុំសាងសង់ថ្មី ដូចជាអគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្ម ដែលមានមនុស្សច្រើនបម្រើការងារ ត្រូវគូសបញ្ជាក់អំពីកន្លែងសម្រាប់សម្រាកពិសាអាហារថ្ងៃត្រង់នៅក្នុងគំនូសប្លង់ស្ថាបត្យកម្ម ស្នើសុំលិខិតអនុញ្ញាតសាងសង់ សមស្របតាមបទដ្ឋានបច្ចេកទេស។
សូមបញ្ជាក់ថា គោលបំណង នៃការចាត់វិធានការនេះ គឺដើម្បីសម្រួលដល់ការបំពេញការងាររបស់និយោជិត ដែលបម្រើការងារទាំងអស់ មានកន្លែងសម្រាកទទួលទានអាហារថ្ងៃត្រង់សមស្រប។