• 2018-09-20 06:20:06
  • ព័ត៌មាន

អនុប្រធានក្រុមឧទ្ទាម ISIS ទទួលទោសប្រហារជីវិតដោយព្យួរកនៅអ៊ីរ៉ាក់

  • 2018-09-20 06:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធានក្រុមឧទ្ទាម ISIS ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរ​ក​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

លោក Ismail Alwan Salman al-Ithawi ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុម ISIS ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម្បី​ឆ្នាំ​នេះ​ក្នុង​ប្រទេស​តួកគី ក្រោយ​គេច​ខ្លួន​ពី​ទី​តាំង​នៅ​ស៊ីរី​ដែល​បាន​ដួល​រលំ។ មេ​ដឹក​នាំ​វ័យ ៥៥​ឆ្នាំ​​រូប​នេះ ត្រូវ​បាន​តាមដាន​ឃើញ​នៅ​ខេត្ត Skarya ប្រទេស​ទួកគី មុន​ពេល​ចាប់​ខ្លួន​បាន និង​បញ្ជូន​មក​កាន់​អ៊ីរ៉ាក់​វិញ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ពី​ទួកគី, អ៊ីរ៉ាក់ និង​អាមេរិក។

(លោក Ismail Alwan Salman al-Ithawi)

គួរ​ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​រូប​នេះ មាន​តួនាទី​ខ្ពស់​ក្នុង​ក្រុម ISIS ដោយ​ទទួល​ខុស​ត្រូវ​ផ្នែក​សាសនា និង​មូល​និធិ​សម្រាប់​បញ្ជូន​ទៅ​ឲ្យ​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​គ្នា៕

ចុចអាន ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់