- 2018-09-20 06:30:00
- ព័ត៌មាន
ដំណឹងល្អ! ថន រតនា និងសិស្សឆ្នើមនិទ្ទេស A ដទៃទៀត អាចទៅបរទេសបាន តាមលក្ខខណ្ឌពិសេសនេះ
- 2018-09-20 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ថន រតនា និងសិស្សឆ្នើមនិទ្ទេស A ដទៃទៀត អាចទៅបរទេសបាន តាមលក្ខខណ្ឌពិសេសនេះ
ចន្លោះមិនឃើញ
ក្រោយការប្រកាសសុំជំនួយផ្គត់ផ្គង់ការសិក្សា ក្រុមហ៊ុនចិន១ បានបញ្ជាក់ពីលក្ខខណ្ឌពិសេស នៃការផ្ដល់អាហារូបករណ៍ទៅរៀននៅប្រទេសចិន ដល់ កញ្ញា ថន រតនា សិស្សឆ្នើមនិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេ ទូទាំងប្រទេស រួមនឹងនិទ្ទេស A ៤នាក់ផ្សេងទៀត។
លោក ឌី ចាន់នី អគ្គនាយករង ក្រុមហ៊ុនNi Hao China Education Consulting Co.,Ltd បានប្រាប់ Sabay តាមទូរសព្ទថា ក្រុមហ៊ុននេះ ពិតជាចង់ជួយដល់សិស្សពូកែ ហើយមានជីវភាពក្រីក្រ ឲ្យទៅរៀននៅសាលាល្បី លំដាប់ខ្ពស់ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
លោក ឌី ចាន់នី បានបន្តថា ទាក់ទងនឹងអាហារូបករណ៍ មកទល់ពេលនេះ លោក និងកញ្ញា ថន រតនា សិស្សឆ្នើមនិទ្ទេស Aទើបបានទាក់ទងគ្នាតាមរយៈសារឆ្លើយឆ្លង មុននឹងណាត់ជួបគ្នាដើម្បីជជែកលម្អិត។ ចំពោះឈ្មោះសកលវិទ្យាល័យនៅចិន ក៏មិនទាន់អាចបញ្ជាក់បាន ព្រោះបើតាមសារស្នើសុំជំនួយពី ថន រតនា បានដាក់មុខជំនាញរៀនដល់ទៅពីរ គឺមុខវិជ្ជា ពេទ្យ ឬស្ថាបត្យកម្ម។
លោកបញ្ជាក់ទៀតថា លក្ខណៈពិសេសអាហារូបករណ៍នេះ គឺ មាន៣ចំណុចៈ
១. និស្សិតនឹងមិនតម្រូវឲ្យបង់ថ្លៃសិក្សាអ្វីបន្ថែមទាំងអស់ ពាក់ព័ន្ធនឹងអាហារូបករណ៍
២. កន្លែងស្នាក់នៅជាបន្ទុករបស់អ្នកផ្ដល់
៣. និស្សិតនឹងទទួលប្រាក់ខែឧបត្ថម្ភប្រចាំខែ។
សូមជម្រាបថា ប្រសិនបើសិស្សនិទ្ទេស A ដែលចាប់អារម្មណ៍ សូមរួសរាន់ទាក់ទងទៅលោក លោក ឌី ចាន់នី តាមលេខ ០៨១ ៨២ ៧២ ៩២ / ០៩២ ៨២ ៧២ ៩២។
អាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសចិននេះ គឺផ្ដល់ជូនសរុប ចំនួន ៥កន្លែងដល់សិស្សក្រីក្រ ដោយរួមបញ្ចូល ១កន្លែងសម្រាប់ សិស្សឆ្នើមនិទ្ទេស A កញ្ញា ថន រតនា ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេ ទូទាំងប្រទេស។ នេះបើតាមប្រភព បានប្រាប់មកកាន់ Sabay។